ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅចុងស.វទី១៨វិបត្តិរាជ្យវង្សបានកើតឡើង ។ ស្តេចដែលត្រូវឡើងសោយរាជ្យ គឺព្រះបាទអង្គអេង ដែលមានព្រះជន្ម៧ឆ្នាំនៅក្មេងខ្ចីពេក ។ បន្ទាប់មកមន្រ្តី ប៉ែនបាននាំយកទ្រង់ទៅបាងកក និងបានកាត់យកទឹកដីបាត់ដំបង់ សៀមរាប មង្គលបុរី ឲ្យស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួនផ្ទាល់ ។ ទឹកដីនេះជាកម្មសិទ្ធិផ្ទាល់របស់គ្រួសារប៉ែន ហើយគ្រួសារនេះបានផ្ញើរសួយសារអាករទៅបាងកក និងមានភក្តីចំពោះបាងកក ។ ទឹកដីនេះ បានក្លាយទៅជាកម្មសិទ្ធិផ្ទាល់ខ្លួន រហូតដល់ឆ្នាំ១៩០៧នៅពេលដែលបារាំងទាមទារយកពីសៀមឲ្យខ្មែរវិញ តាមរយៈសន្ធិសញ្ញាបារាំង សៀម ។