Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មុនការហូរចូលមកដល់ របស់ឥទ្ធិពលវប្បធម៌ឥណ្ឌា និងចិនខ្មែរមានវប្បធម៌ផ្ទាល់របស់ខ្លួន ដែលគេហៅថា អរិយធម៌រួមគឺ អរិយធម៌អូស្ត្រាអាស៊ីយ៉ាទិក ដោយរាប់ចាប់ពីឥណ្ឌាខាងត្បូង ស្រីលង្កា ភូមា មន ខ្មែរ ចម្ប៉ា ស្រីធម្មរាតស៊ូម៉ាត្រា ស្រីវិជ័យនិងចិនភាគខាងត្បូង ។ អរិយធម៌រួមនេះមានដូចជា៖

  • ជឿលើជីវចលនិយម៖ មានជំនឿទៅលើវត្ថុ ទីកន្លែងខ្ពស់ៗ ធម្មជាតិ វិញ្ញាណ ព្រលឹង ការដេកយល់សសប្តិ
  • កប់សព៖ មានដាក់ដង្វាយផ្សេយៗ នៅក្នុងក្អម ពូចមានវត្ថុប្រើប្រាស់ គ្រឿងអលង្កា នៅក្នុងក្តារមឈូសគ្រឿងសព្វាវុធជាដើម ។
  • គោរពព្រលឹងដូនតា ៖ កាត់សក់បង្កក់ឆ្មប កោរជកចូលម្លប់ រៀបការ ចម្រើនអាយុ ឆ្លងវ័យ ជាដើម ។
  • គោរពអ្នកតា៖ ជឿលើអ្នកតាយ៉ាងខ្លាំង ដោយធ្វើពិធីឡើងអ្នកដើម្បីសុំសេចក្តីសុខ និងសុំទឹកភ្លៀងនិងព្យាបាលរោគ បែរបន់ពីបញ្ហាផ្សេងៗជាដើម ។
  • គោរពគុហារ ឬវូងភ្នំ៖ជាកន្លែងពិសិដ្ឋ ដែលអាចញុំាងឲ្យគេសម្រេចបានអ្វីៗគ្រប់យ៉ាង ។
  • ជីវភាព៖ មនុស្សចេះធ្វើស្រែវស្សា នេសាទ ជក់ថ្នាំកនិងដាំថ្នាំសម្រាប់ជក់
  • ចេះបរបាញ់សត្វ ផ្សាំងសត្វ និងចេះប្រើប្រាស់របស់របរធ្វើពីលោហៈ មានកាក់ បន្តោង កងដៃ ទំហូរ ចេះដាំបាយហូបជាដើម
  • ចេះលម្អកាយ ៖ មានគ្រឿងអលង្ការ តម្បាញ សម្ពត់ស្លៀក ប្រើឧបករណ៍ភ្លេង ចេះប្រើទូក នាវាចរក្នុងសមុទ្រយ៉ាងស្ទាត់ជំនាញ ។

ទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះរបស់វប្បធម៌ខ្មែរ និងអ្នកអាស៊ីអាគ្នេយ៍ មុនការមកដល់នៃអរិយធម៌ឥណ្ឌានិងចិន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login