Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ល្បះសំណួរ ជាល្បះសម្រាប់សួររកដំណឹងឬព័ត៍មានផ្សេងៗដែលគេចង់រក ចង់ដឹង ហើយល្បះនេះបញ្ចប់ដោយសញ្ញាសួរ ។ ល្បះសំណួរមានទម្រង់ ៖

  • ល្បះសំណួរបញ្ជាក់មានសំនៀងសួរ ៖ ឧ. ពួកបាណកសត្វទៅធ្វើសង្គ្រាម ?
  • តើ+ល្បះបញ្ជាក់ ? ឧ. តើពួកបាណកសត្វទៅធ្វើសង្រ្គាមក ?
  • ល្បះបញ្ជាក់+ ទេ ? ឧ. ពួកបាណកសត្វទៅធ្វើសង្រ្គាមឬទេ ?
  • ប្រើសព្វនាមសំណួរ ឧ. វាជានរណា ?
  • ប្រើគុណកិរិយាសំណួរ ឧ. ហេតុអ្វីបានជាពួកបាណកសត្វទៅធ្វើសង្រ្គាមក ?
  • ល្បះសំណួរបែប “បញ្ជាក់” ឧ. ពីរកញ្ចប់ ?
  • ល្បះសំណួរបែប “ដណ្តឹង” ឧ. ឯងហៅអ្នកណា ?
  • ល្បះសំណួរស្រប ឧ. ឯងបានរៀនហើយឬនៅ ?
  • ល្បះសំណួរមិនស្រប ឧ. ឯងមិនទាន់បានរៀនទេឬ ?
  • ល្បះបញ្ជាក់ មែនទេ ? ឧ. មេឃចង់ភ្លៀងមែនទេ ?

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login