Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្រោយពីបានសិក្សារឿងទុំទាវដែលជាស្នាដៃរបស់ព្រះភិក្ខុបទុមត្ថេរ ងួន សោម ផ្ទៃរឿងទាំងមូលបានឆ្លុះបញ្ចាំងនូវផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ របស់សង្គមខ្មែរនៅសម័យលង្វែក ដូចតទៅ ៖

ក. សេដ្ឋកិច្ច

  • កសិកម្ម ៖ ព្រៃឈើ ត្រី សត្វ ស្រូវ ពោត ល្ង សណ្តែក សំបូរបែប ។
  • ពាណិជ្ជកម្ម ៖ មិនទាន់រីកចម្រើនគ្រាន់តែមានការលក់ដូរបន្តិចបន្តួចរបស់អ្នកស្រុកភូមិ ។
  • ឧស្សាហកម្ម ៖ មិនទាន់មានការរីកចម្រើនមានតែសិប្បកម្មប៉ុណ្ណោះ ។
  • សិប្បកម្ម ៖ មានការរីកចម្រើនតែបន្តិចបន្តួចគឺតោក ល្អីកញ្ជើត្រឡោកជាដើម ។

ខ. សង្គមកិច្ច

  • ការអប់រំ ៖ មាននៅតាមវត្តអារាមព្រះសង្ឃជាអ្នកោ បង្ហាត់បង្រៀន ។
  • សន្តិសុខ ៖ សន្តិសុខសាធារណៈ គឹមានតែសន្តិសុខបុគ្គលសន្តិសុខមិនទាន់ ធានារ៉ាប់រងបាននៅឡើយទេ ។
  • សុខាភិបាល ៖ គេប្រើថ្នាំបុរាណនិងពឹងលើកកម្លាំងអរូបីគឺជឿលើអ្នកតា អារក្ស ជាដើម ។
  • ការងារ ៖ មិនទាន់មានការចោទទេ គេលើកតម្លើងដល់អ្នកដែលមានទេពកោសល្យដូចជាទុំ ពេជ្រ ជាដើម ។

គ. នយោបាយ

  • ក្នុងប្រទេស ៖ មានរបបរាជាធិបតេយ្យមានមន្ត្រី តុលាការស្តេចត្រាញ់និងសេដ្ឋី ។
  • ក្រៅប្រទេស ៖ ដោយអ្នកនិពន្ធមិនបានដាក់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login