Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


  • សករាជ មានន័យថាការរាប់ខែឆ្នាំឬយកត្រឹមតែឆ្នាំរៀងមក ដែលបុគ្គលអស្ចារ្យ ឬហេតុអស្ចារ្យណាមួយជាកេណ្ឌ ។
  • ពុទ្ធសករាជ ជាសករាជដែលរាប់ចំនួនថ្ងៃខែ ឆ្នាំពីថ្ងៃពុធ ១រោច ខែវិសាខ ក្រោយថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមសមណគោតម ព្រះបរិនិព្វានទៅបានមួយថ្ងៃរៀងមក ។
  • គ្រឹស្តសករាជជាសករាជកើតឡើងក្រោយពុទ្ធសករាជចំនួន៥៤៣ឆ្នាំដោយសាស្តាម្នាក់ឈ្មោះយេស៊ូឬយេស៊ូគ្រឹស្ត ជាអ្នកបង្កើតសាសនាគ្រឹស្ត ។
  • មហាសករាជ ជាសករាជកើតឡើង ក្នុងរាជព្រះបាទសកៈឬសាលីវាហនៈនៅក្នុងប្រទេសឥណ្ឌាក្នុងព.ស ៦២១ដោយប្រារព្ធយកជ័យជំនះយ៉ាងសម្បើម របស់ក្សត្រីអង្គនោះជាកេណ្ឌ ។
  • ចុល្លសករាជជាសករាជរបស់ស្តេចភូមាទ្រង់ព្រះនាមសង្ឃរាជឬហៅថាបុព្វសោហេន៍ជាក្សត្រីទី១៩ ក្នុងវង្សសម្ពុទ្ធរិទ្ធិទ្រង់តាំងទើងក្នុងឆ្នាំកុរហើយ រាប់ឆ្នាំជាឯកស័កក្នុងព.ស១១៨២ ដោយយកសុរិយគតិគឺពេលប្រជួបខ្លួននៃព្រះអាទិត្យ ដែលគោចរចេញពីមេសរាសីហើយត្រឡប់ចូលមេសរាសីហើយត្រឡប់ចូលមេសរាសីវិញជាកេណ្ឌ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login