2019-03-17 14:40
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
លោក ប៉ូប៉ែលល្យូត និងលោក អៃម៉ូនីយេ បានគិតថាទីក្រុង វ្យាធបុរៈ គឺនៅអង្គរបុរីខេត្តតាកែវ ដោយលោកយោងទៅលើ ឯកសារចិន ដែលនិយាយថា ទីក្រុងទិកមុក ( តូ, មូ ) មានសម្ងាយ៥០០លី ( ២០០គ.ម ) ពីសមុទ្រ ។ លោកហ្សក សឺដេស គិតថា ទិក មិក នៅស្ថិតនៅបាភ្នំ ខេត្តព្រៃវែង ដោយគាត់ប្រឹងពន្យល់អត្ថន័យតាមភាសាវិទ្យា ។ គាត់ថា វ្យាធបុរៈ =តូ មូ =ទ្មាត់ ឬ ល្មាក់ = អ្នកទាក់ដំរី តែតាមពិតវ្យាធបុរៈ ជាពាក្យសំស្រ្តឹត ប្រែពីភាសាខ្មែរ ទិក មិក ។ វ្យាធបុរៈ ចាក់ដោយលំពែង ឬដាវ ( ន័យទាំងក្នុងចម្បាំងឬប្រមាញ់ ) ។ លោក ហ្សង់ ប័ស សឺលីយេ បានកត់សម្គាល់ថា ទីក្រុងនគរភ្នំ គឺស្ថិតនៅក្រោមវាលទំនាបនៃទន្លេមេណាម គឺជារាជធានី អ៊ូថង ទៅវិញ ។ បន្ទាប់មកទៀតរាជធានីនេះ ត្រូវបានជម្លៀសទីតាំងមកនៅជិតពាមទន្លេមេគង្គភាគខាងត្បូង នៃប្រទេសកម្ពុជាសព្វថ្ងៃនេះ ។