ភស្តុតាងថ្មី ដែលធ្វើឲ្យគេសន្និដ្ឋានថា វ្យាធបុរៈនៅអង្គរបុរី ប្រសើរជាងនៅបាភ្នំគឺ៖
- វ្យាធបុរៈ ឬទីក្រុងអង្គរបុរី= តូ ម៉ូ ( ចិនហៅ )មានវត្ថុបុរាណសំខាន់ នាសម័យនគរភ្នំជាច្រើនៈ ព្រះបដិមាព្រះវិស្ណុ ធ្វើអំពីថ្ម មានដៃ៨នៅភ្នំដាកម្ពស់ ២,៧៥០ ម៉ែត្រ ជារូបចម្លាក់ធំជាងគេនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ នាសម័យនោះ ។ ព្រះពុទ្ធរូបធ្វើពីថ្ម ចាស់ជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ព្រះពុទ្ធរូបនៅវត្តរំលកអង្គបុរី ស្រុកព្រៃកប្បាស ( តាកែវ ) និងទីជិតខាងព្រះពុទ្ធរូប នៅត្រពាំងវែង ខាងត្បូងខេត្តព្រះត្រពាំង ( ខេត្តត្រាវិញ ) ...មានរចនាបថបែបភ្នំដា ។
- នៅបុរាណដ្ឋាន អូ កែវ មានព្រះពុទ្ធរូបបុរាណធ្វើពីសំរិទ្ធិ៍ជាច្រើនរចនាបែបគន្ធារៈនិងអមរាវតី ។
- ដានកំពែង នៃទីក្រុងបុរាណនេះ ( ការថតររូបភាពតាមរយៈផ្កាយរណប ) ។ កំពែងទីក្រុងធ្វើពីឥដ្ឋ មានប្រវែងប្រមាណ៤គ.សនឹងមានគូរទឹកទៀត ។
- មាននៅសល់ព្រែកជីក ពីអង្គបុរីឆ្ពោះទៅកំពង់ផែអូរ កែវ សម្រាប់ធ្វើពាណិជ្ជកម្ម ។