សំនួរ
១. យើងឃើញថាគ្រោះថ្នាក់ ចរាចរណ៍ជាបញ្ហាសង្គមក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ន ។ តើអ្នកជាគ្រូបង្រៀនមានវិធីយ៉ាង ណាដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសយើង ?
២. ចូរអ្នកប្រៀបធៀបមន្រ្តីរាជាការស៊ីវិល និងមន្រ្តីនយោបាយ ។
៣. តើលក្ខណៈពិសេសនៃ មុខងារសាធារណៈមានអ្វីខ្លះ ?
៤. តើគោលការណ៍នៃមុខងារ សាធារណៈមានអ្វីខ្លះ ?
៥. តើក្រុមណាខ្លះ ដែលគេមិនរាប់បញ្ចូលជាមន្រ្តីរាជការស៊ីវិល ?
ចម្លើយ
១. យើងឃើញថាគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាសង្គមក្នុងប្រទេសយើងបច្ចុប្បន្ន ។ ក្នុងនាម ជាគ្រូបង្រៀនម្នាក់ ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសយើងត្រូវធ្វើដូចជា ៖
- សិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ ពីមូលហេតុដែលនាំឲ្យលមានគ្រោះថ្នាក់ចរាចរណ៍
- រកវិធីការពារពីគ្រោះថ្នាក់ចរាចរណ៍
- ប្រលងយកប័ណ្ណបើកបរ
- បង្កើតជាយុទ្ធនាការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍
- អនុវត្តន៍ច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជូន
- ប្រើប្រាស់ចំណេះដឹងដែលមានពន្យល់ណែនាំដល់សិស្សានុសិស្សលនិងប្រជាពលរដ្ឋក្នុងសហគមន៍ ។
២. ប្រៀបធៀបមន្រ្តីរាជការស៊ីវិលនិងមន្រ្តីនយោបាយ ៖
ក. មន្រ្តីរាជការស៊ីវិល
- តំណែងមន្រ្តីរាជការស៊ីវិល ក្របខណ្ឌក្នុងមុខងារសាធារណៈថ្នាក់ខ្ពស់បំផុតគឺ អគ្គនាយកដ្ឋានអភិបាលរាជធានីខេត្ត
- មន្រ្តីរាជការស៊ីវិលមានតំណែងស្ថិតស្ថេរលទ្ធផលនៃការបោះឆ្នោតជ្រើសរើសសភា ឬតែងតាំងមិនប្រែប្រួលទៅតាមក រាជរដ្ឋាភិបាលឡើយ
- ស្ថិតនៅក្រោមច្បាប់មន្រ្តីរាជការស៊ីវិល
- មន្រ្តីទាំឡាយដែលបានរៀបរាប់ ខាងលើនេះបើជាមន្រ្តីក្របខណ្ឌត្រូវទៅបម្រើការងារតាមក្របខណ្ឌរបស់ខ្លួននៅ តាមក្រសួងវិញនៅពេលចប់អាណត្តិឬលាលែង (ករណីពួកគាត់ចូលរួមឆាកនយោបាយ ) ។
ខ. មន្រ្តីនយោបាយ
- តំណែងខ្ពស់បំផុតជាអ្នកដឹកនាំប្រទេស
- មន្រ្តីនយោបាយមានតំណែង មិនស្ថិតស្ថេរពោលគឺតែងតាំងឡើងមានកំណត់ និងតាមអាណត្តិ
- មិនស្ថិតនៅក្រោមច្បាប់ សហិលក្ខិន្តិកៈមន្រ្តីរាជការស៊ីវិលឡើយ
- នៅពេលផុតអាណត្តិគឺអស់តំណែង ។
៣. លក្ខណៈពិសេសនៃ មុខងារសាធារណៈមានបីដូចជា ៖
ៈ ជាបេសកម្មបម្រើសេវាសាធារណៈ។ មន្រ្តីរាជការត្រូវគោរពគោលការណ៍ទាំងឡាយក្នុងការបម្រើ សេវាសាធារណៈព្រមទំាងចេះ សម្របសម្រួលលក្នុងក្របខណ្ឌច្បាប់មានភាពទន់ភ្លន់ និងប្រកបដោយសីលធម៌ចំពោះប្រជាពលរដ្ឋ ។ បេសកម្មម្យ៉ាងទៀតគឺជាធ្វើឲ្យសម្រេច ជោគជ័យនូវនយោបាយនិងទិសលដៅកំណត់់ដោយរដ្ឋាភិបាល ។ ដូចនេះមុខងារសាធារណៈនៅជាប់ជាមួយមុខងារ នយោបាយដែលជាលអ្នកបញ្ជាដឹកនាំ
- មធ្បោបាយរបស់មុខងារសាធារណៈ ៖ អំណាចសាធារណៈនិងឥណទានសាធារណៈ ។ អ្នករាជការជាអ្នកអនុវត្តបទបញ្ជាដែលរដ្ឋាភិបាលឥដាក់មកឲ្យព្រមទាំងមានបុព្វសិទ្ធិនៃអំនាចសាធារណៈសម្រាប់ប្រើក្នុងការងាររបស់ខ្លួន ។ អ្នករាជការជាអ្នកទទួល និងចាយឥណទានសាធារណៈដែលបានមកពីការយកពន្ធដារសព្វសារពើ និងប្រភពចំណូលផ្សេងៗទៀតក្នុងក្របខណ្ឌ ហិរញ្ញវត្ថុនិងថវិកា ។
- ប្រសិទ្ធភាពនៃសកម្មភាព មុខងារសាធារណៈ៖ យើងមិនអាចនឹងគិតគូរគណនា ដោយផ្ទាល់បាឲ្យបានជាក់ស្តែង ដូចនៅក្នុងសកម្មភាពឧស្សាហកម្ម បានឡើយ ។ សព្វថ្ងៃគេមានគំនិតខិតខំរិះរកបច្ចេកទេសថ្មីៗតាមរបៀបឯកជនធ្វើឬតាមបទពិសោធន៍នៃបណ្តាប្រទេស ជឿនលឿនលើសកលលោកសំដៅបង្កើតប្រសិទ្ធិភាព ស័ក្តិសិទ្ធិកាត់បន្ថយការចំណាយឲ្យបានជាអតិបរមាក្នុងការគ្រប់គ្រងនិងផ្តល់សេវាសាធារណៈ ។ ហេតុដូចនេះត្រូវមានការត្រួតពិនិត្យពីខាងក្នុងនិងខាងលលក្រៅទៅលើសកម្មភពរបស់លមន្រ្តីរាជការនៅក្នុងក្រសួងស្ថាប័ន ៖
+ ត្រួតពិនិត្យខាងក្នុងៈ ការត្រួតពិនិត្យពីភាពត្រឹមត្រូវតាច្បាប់ពោលគឺ មើលពីការគោរពច្បាប់និងបទបញ្ជាធ្វើតាមនីតិវិធីមានភាព ទៀតទាត់មិនខ្ជះខ្ជាយនិងអាចដាក់ទណ្ឌកម្ម ចំពោះអ្នកក្រោមបង្គាប់ពោលគឺជាការត្រួតពិនិត្យរបស់ថ្នាក់ដឹកនាំលើទង្វើរបស់អ្នក ក្រោមបង្គាប់បន្តបន្ទាប់ ។
+ ការត្រួតពិនិត្យខាងក្រៅ ៖ ការត្រួតពិនិត្យ ផ្នែកហិរញ្ញវត្ថុ ពោលគឺការត្រួតពិនិត្យចំណូលចំណាយរបស់ស្ថាប័ន ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឬពីអគ្គសវេនកម្មជាតិ ។
គោលដៅរបស់ពួកឯកជន គឺទទួលបានប្រាក់ចំណេញ រីឯគោលដៅរាជការគឺទំនាក់ទំនង រវាងអ្នករាជការ និងប្រជាពលរដ្ឋក្នុងការប្រើ ប្រាស់សេវាសាធារណៈគឺថា ផលប្រយោជន៍ទូទៅ ។
ការធ្វើឲ្យការផ្តល់សាធារណៈ មានភាពរហ័សងាយស្រួល និងមានភាពរលួនចំណាយតិចក្នុងការបំពេញបែបបទរដ្ឋបាលនាំឲ្យប្រជាពលរដ្ឋសប្បាយចិត្តនិងរាជការពោលគឺថាប្រែក្លាយសេវាសាធារណៈឲ្យមានគុណភាពតម្លៃថោក ខ្លីសាមញ្ញអាចទុកចិត្តបានឆ្លើយតបទាន់ពេលវេលានិងតម្រូវការ និងបង្ករលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់សេវា ។
៤.គោលការណ៍នៃមុខងារសាធាណៈមានដូចជា៖
- បម្រើប្រយោជន៍សាធារណៈ ផលប្រយោជន៍សាធារណៈត្រូវតែផ្សារភ្ជាប់នឹងផលប្រយោជន៍របស់ក្រសួងនីមួយៗដែរពោលគឺមិនត្រូវប្រឆាំងនឹងប្រយោជន៍របស់ក្រសួងនីមួយៗឡើយ ។ មុខងារសាធារណៈមិនគ្រប់គ្រងមន្រ្តី រាជការតាមក្រសួងផ្ទាល់នោះទេគឺគ្រាន់តែធ្វើការសម្របសម្រួលក្របចណ្ឌ រចនាសម្ព័ន្ធនៅក្នុងក្រសួងនីមួយៗឲ្យមានដំណើរការល្អ ដើម្បីបំពេញការងារឲ្យបានរលូននិងបានជោគជ័យ តាមគោលនយោបាយោរបស់រដ្ឋាភិបាល
- គោរពគោលការណ៍ស្តីពីឋានានុក្រមៈ ការតែងតាំងការឡើងថ្នាក់ឋានន្តរស័ក្តិ ដាក់វិនិ័យត្រូវគោរពតាមនីតិវិធីនិងគោលការណ៍ច្បាស់លាស់
- ការពារផលប្រយោជន៍របស់មន្រ្តីរាជការៈ ការពារប្រយោជន៍មន្រ្តីតាមសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនិងលិខិតបទដ្ឋានផ្សេងៗទៀតដែលពាក់ព័ន្ធនិងមន្រ្តី រាជការរួមមានៈ ការពារសិទ្ធិ ការឡងថ្នាក់ឋានន្តរស័ក្តិមុខតំណែង ការធានាអាជីព បៀវត្ស ប្រាក់សោធននិវត្តន៍ ។
៥. ក្រុមដែលមិនរាប់បញ្ចូលជាមន្រ្តីរាជការស៊ីវិលមានដូចជា ៖
- ក្រុមមន្រ្តីនីតិបញ្ញាត្តិ
- ក្រុមមន្រ្តីជាប់កិច្ចសន្យា ( មិនមែនជាមន្រ្តី ក្របខណ្ឌ )
- ក្រុមមន្រ្តីតុលាការ (លើកលែងក្រលាបញ្ជី និងក្រុមមន្រ្តីបម្រើនៅតុលាការខេត្ត រាជធានី )
- ក្រុមកងយោពលខេមរភូមិន្ទ នគរបាលមិនចាត់ទុកជាមន្រ្តីរាជការស៊ីទេ ព្រោះគេមានច្បាប់ឬលក្ខន្តិកៈ ដោយឡែករបស់គេ
- មន្រ្តីនយោបាយ ។