សំនួរ
១. នៅពេលដែលយកបេតិកភ័ណ្ឌជាតិរបស់យើងបានបញ្ចូលជាបេតិភ័ណ្ឌពិភពលោក តើខ្មែរយើងទទួលបានផលប្រយោជន៍អ្វីខ្លះ ?
២. ចំណេះដឹងស្តីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមានប្រយោជន៍អ្វីខ្លះ ចំពោះអ្នកជាសាស្រ្តចារ្យមួយរូប ?
៣. តើការសិក្សាពីវប្បធម៌ អរិយធម៌ខ្មែរ អាចឲ្យអ្នកមានចំណេះដឹង ចំណេះធ្វើ ចំណេះអប់រំនិងចំណេះចេះរស់នៅក្នុងសង្គមដូចម្តេចខ្លះ ?
៤. តើការសម្គាល់តម្លៃវប្បធម៌ខ្លួនឯងច្បាស់មានប្រយោជន៍អ្វីខ្លះចំពោះអ្នក ?
ចម្លើយ
១. ការបញ្ចូលបេតិកភ័ណ្ឌពិភពលោក ខ្មែរបានទទួលប្រយោជន៍ដូចជា ៖
- ពិភពលោកទទួលស្គាល់នូវតម្លៃស្ថាបត្យកម្មខែរ
- ទទួលបានអ្នកជំនាញសម្រាប់ថែរក្សា ការពារកេរ្តិ៍តំណែលវប្បធម៌ខ្មែរជំនាន់ក្រោយ និងមនុស្សជាតិនៅលើពិភពលោក
- ខ្មែរខ្លួនឯងកាន់តែឲ្យតម្លៃលើវប្បធម៌ របស់ខ្លួនថែមទៀត
- ពិភពលោកជួយថែរក្សាការពារបេតិកភ័ណ្ឌខ្មែរ
- ផ្តល់កំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេស ។
២. ចំណេះដឹងស្តីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្នុងនាមជាសាស្រ្តចារ្យមួយរូប ប្រយោជន៍ដូចជាៈ
- អាចឲ្យយើងបានដឹងច្បាស់ស្តីពីដែនកំណត់នៃសេរីភាពរបស់ខ្លួន
- ធ្វើឲ្យយើងចេះគោរពសិទ្ធិខ្លួនឯង និងសិទ្ធិរបស់ោអ្នកដទៃ
- អាចឲ្យយើងហ៊ានបញ្ចេញមតិ
- យើងអាចប្រើប្រាស់សិទ្ធិរបស់យើងក្នុងការជ្រើសរើសអ្នកដឹកនាំដែលយើងពេញចិត្ត
- អាចឲ្យយើងប្រើចំណេះដឹងដែលមានជួយអភិវឌ្ឍន៍សង្គមជាតិ
- អាចឲ្យសិស្សចូលរួមសកម្មភាព សង្គមដូចជាការចូលរួមស្តីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាដើម ។
ដូចនេះក្នុងនាមយើងជាសាស្រ្តាលចារ្យាម្នាក់ត្រូវតែសិក្សាស្វែងយល់អំពី គោលការណ៍សិទ្ធិមនុស្សនិងប្រជាធិបតេយ្យព្រោះជាដំណើរនៃការរស់នៅក្នុងសង្គមនិងវាយជួយយើងក្នុងការបង្រៀនសិស្សផងដែរ ។
៣. ការសិក្សាពីវប្បធម៌ អរិយធម៌ អរិយធម៌ខ្មែរអាចឲ្យអ្នកមានចំណេះដឹង ចំណេះធ្វើចំណេះអប់រំ និងចំណេះចេះរស់នៅនៅក្នុងសង្គមៈ
ក. ចំណេះដឹង
- អាចឲ្យយើងស្វែងយល់អំពីជំនឿ សាសនាទំនៀមទម្លាប់ការរីកចម្រើនក្នុ្ងសង្គម
- ប្រព័ន្ធផ្សព្វផ្សាយ៖ វិទ្យុ ទូរទស្សន៍ អ៊ីនធឺណិត ទូរស័ព្ទ
- អភិវឌ្ឍន៍ការអប់រំ៖ អាចឲ្យយើងយល់ដឹងពីសីលធម៌ គុណធម៌ កីឡា របាំប្រពៃណី ល្បែងប្រជាប្រិយកម្សាន្ត ... ។
ខ. ចំណេះធ្វើ
- មុខរបរវិជ្ជាជីវៈអាចឲ្យយើងស្វែងយល់ពីរបៀបធ្វើកសិកម្ម ឧស្សាហកម្ម
- អាចឲ្យដើរតួនាទីជាភ្នាក់ងារសង្គមលកិច្ច អាចធ្វើជាពាណិជ្ជករជាដើម
- អាចឲ្យយើងផលិតនូវអ្វីដែលជា តម្រូវការរបស់មនុស្ស
- អាចផលិតនូវអ្វីសម្រាប់ការពារការរស់នៅរបស់ពួកគេ
គ. អប់រំ
- អាចសម្របខ្លួនក្នុងការរស់នៅក្នុងបរិបទរបស់ពួកគេ
- ស្គាល់ពីតម្លៃនៃការរស់នៅក្នុងសង្គម
- អាចឲ្យគេរស់នៅតាមក្រឹតក្រមសង្គម ។
៤. ការស្គាល់ពីតម្លៃវប្បធម៌ខ្មែរឲ្យបានច្បាស់ មានប្រយោជន៍ដូចជា៖
- ស្គាល់ខ្លួនឯងច្បាស់ ( ឧ. លទ្ធិ មេបា មេគឺស្រ្តី បាគឺប្រុស )
- បំពាក់ស្មារតីស្នេហាជាតិ
- ចេះស្រឡាញ់ថែរក្សាកេមរតកវប្បធម៌ជាតិ
- មិនប្រព្រឹត្តអ្វីខុសគន្លងប្រពៃណី
- កំណត់ច្បាស់ថាអ្វីលជាវប្បធម៌ របស់ខ្លួននិងអ្វីជាវប្បធម៌បរទេស
- ធ្វើខ្លួនក្លាយជាពលរដ្ឋល្អក្នុងសង្គម ។