នៅក្នុងសន្និសីទនេះគេបានចុះកិច្ចព្រមព្រៀងមួយចំនួយ ។ កិច្ចព្រមព្រៀងទាំងនេះ បាននាំមកនូវគុណសម្បត្តិ ដល់ប្រជាជនស្ថេរភាពសង្គម និងនយោបាយ កម្ពុជាយើងដូចជា ៖
- សកម្មភាពយោធាទាំងអស់ត្រូវបានបញ្ឈប់ទាំងស្រុងនៅលើលើទឹកដីខ្មែរចាប់ពីថ្ងៃទៅ ០៧ ខែសីហា ឆ្នាំ១៩៥៤ តទៅ ។
- ការដកកងទ័ពបរទេស ( វៀតណាម ) ចេញពីទឹកដីកម្ពុជាឪ្យអស់ក្នុងអំឡុងរយៈពេល៩០ ថ្ងៃ ។
- កម្លាំងទ័ពខ្មែរឥស្សរៈត្រូវរំសាយក្នុងរយៈពេល ៣០ថ្ងៃ ។
- រាជរដ្ឋាភិបាលកម្ពុជាត្រូវធានាសល់អតីតអ្នកចូលរួមចលនាតស៊ូធានាដល់សិទ្ធពលរដ្ឋការពារជីវិត ទ្រព្យសម្បត្តិ និងធានាដល់សិទ្ធិក្នុងការអនុវត្តសេរីភាពប្រជាធិបតេយ្យ ។
- រាជរដ្ឋាភិបាលកម្ពុជាត្រូវអះអាងថាប្រជាពលរដ្ឋកម្ពុជាទាំងអស់រួមរស់នៅក្នុងសហគមន៍ជាតិតែមួយដោយមិនប្រកាន់ពូជសាសន៍ និងធានាដល់ប្រជាពលរដ្ឋក្នុងការប្រើសិទ្ធិនិងសេរីភាពរបស់ខ្លួន ។