ព្រឹត្តិការណ៍សំខាន់ៗនៃប្រវត្ថិសាស្រ្តកម្ពុជា នៅក្នុងសតវត្សទី ២០ ៖
ក. សម័យអាណានិគមនិយមបារាំង
- ១៩០៤ សៀមប្រគល់ទឹកដីខេត្តម្លូព្រៃនិងស្ទឹងត្រែងមកឱ្យកម្ពុជាវិញ
- ១៩០៧ សៀមប្រគល់ខេត្ត បាត់ដំបង សៀមរាប មហានគរ មកឱ្យកម្ពុជាវិញ
- ១៩០៨ បារាំងបានធ្វើផែនទីដងរែក ដែលទទួលស្គាល់ដោយតំណាងបារាំង សៀម នៅលើឆាកអន្តរជាតិ
- ១៩៤៧ ប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញកម្ពុជាលើកដំបូង
- ៤ មិថុនា ១៩៤៩ បារាំងប្រគល់ឯករាជ្យបណ្តោះអាសន្នឱ្យកម្ពុជា
- ១៩៥២ ព្រះបាទនរោត្តម សីហនុ បានធ្វើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ
- ៩ វិច្ឆិកា ១៩៥៣ កម្ពុជាទទួលឯករាជ្យ បរិបូរណ៍ពីបារាំង
- ១៩៥៤ ប្រតិបត្តិការបណ្តេញពួកវៀតមិញ ចេញពីកម្ពុជា
- ១៩៥៤ សៀមលើកទ័ពទាំងកម្រោលចូលទៅកាន់កាប់ប្រាសាទព្រះវិហារ
ខ. សម័យសង្គមរាស្រ្តនិយម ១៩៥៥
- ១៩៥៥ សម្តេចនរោត្តម សីហនុ ដាក់រាជ្យនិងបង្កើតចលនាសង្គមរាស្រ្តនិយម
- ១៤ ធ្នូ ១៩៥៥ កម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ
- ១៥ មិថុនា ១៩៦២ សៀមប្រគល់ប្រាសាទព្រះវិហារឱ្យខ្មែរវិញ
គ. សាធារណរដ្ឋខ្មែរ
- ១៨ មីនា ១៩៧០ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចនរោត្តម សីហនុ
- សង្រ្គាមស៊ីវិលរវាងខ្មែរ និងខ្មែរ ។
ឃ. របបកម្ពុជាប្រជាធិបតេយ្យ
- ១៧ មេសា ឆ្នាំ ១៩៧៥ ផ្គួលរំលំរបប លន់ នល់ (សាធារណៈខ្មែរ)
- ជន្លៀសប្រជាជនចេញពីក្រុងភ្នំពេញ និងទីក្រុងប្រជុំជននានា
- របបប្រល័យពូជសាសន៍ (គុកឥតជញ្ជាំង)
- ២ ធ្នូ ១៩៧៨ បង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា
- ៧ មករា ១៩៧៩ ថ្ងៃជ័យជំនះលើរបបកម្ពុជាប្រជាធិបតេយ្យ
- ឆ្នាំ ១៩៧៩ដល់ ១៩៨៩ របបសាធារណៈប្រជាមានិតកម្ពុជា កសាងប្រទេសកម្ពុជាឡើងវិញ
- ១៩៨៩ដល់១៩៩១ បង្កើតរដ្ឋកម្ពុជា
- ១៩៩១ដល់១៩៩៣ កិច្ចព្រមព្រៀងទីក្រុងប៉ារីស
- ១៤ វិច្ឆិកា ១៩៩១ មាតុភូមិវត្តន៍របស់សម្តេចនរោត្តម សីហនុ
- ១៤ ធ្នូ ១៩៩២ តំបន់អង្គរត្រូវបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
- ខែ ឧសភា ១៩៩៣ បោះឆ្នោតជាសកល អាណត្តិទី ១រៀបចំដោយអ៊ុន តាក់
- ២៤ កញ្ញា ១៩៩៣ ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រកម្ពុជាទី២ សម្តេច នរោត្តម សីហនុ ឡើងសោយរាជ្យលើកទី២
- ១៩៩៣ ប្រកាសប្រើរដ្ឋធម្មនុញ្ញថ្មី
- ១៩៩៨ បោះឆ្នោតជាសកលលើកទី២ កម្ពុជាទទួលបានសន្តិភាពទាំងស្រុក ក្រោមកយោបាយឈ្នះឈ្នះរបស់សម្តេច ហ៊ុនសែន
- ៣០ មេសា ១៩៩៩ កម្ពុជាចូលជាសមាជិកអាស៊ាន ។