Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គណនេយ្យ
2019-03-25 17:21

   របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ដែល សង្ខេបអំពីដំណើរការនៃគណនេយ្យ ។ វាកំណត់អំពីភាពខ្លាំងនិងខ្សោយនៃអាជីវកម្ម។ ជាធម្មតា របាយការណ៍ហិរញ្ញវត្ថុ នៃអាជីវកកម្មមានរាប់បញ្ចូលនូវរបាយការណ៍ចំណូល តារាតុល្យការ ប្រាក់ចំណូលកាត់ទុក និងលំហូរសាច់ប្រាប់ជាដើម។

  អាជីវកម្មភាគច្រើនត្រូវាការ របាយការណ៍ហិរញ្ញវត្ថុ ព្រោះ របាយការណ៍ហិរញ្ញវត្ថុ ប្រាប់ពីលទ្ធផលនៃប្រតិបត្តិការរបស់អាជីវកម្មឬក្រុមហ៊ុន ស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ក្នុងអាជីវកម្មឬក្រុមហ៊ុនមួយ។

  របាយការណ៍ហិរញ្ញវត្ថុ វាពិតជាមានសារសំខាន់ណាស់សម្រាប់ អ្នកដែលធ្វើការជាប់ពាក់ព័ន្ធ​ ជាមួយក្រុមហ៊ុនមួយដែលអ្នកទាំងនោះត្រូវការរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីដឹងសុខភាពហិរញ្ញវត្ថុក៏ដូចជាដំណើរនៃក្រុមហ៊ុនដើរដល់ចំណុចណាហើយ​។ អ្នកដែលត្រូវការរបាយការណ៍ហិរញ្ញវត្ថុពីក្រុមហ៊ុនមួយ មានដូច ប្រធាគ្រប់គ្រងនៃក្រុមហ៊ុននោះ ម្ចាស់ភាគហ៊ុន អ្នកចូលហ៊ុនវិនិយោគ គ្រឹះស្ថានហិរញ្ញវត្ថុ អ្នកផ្គត់ផ្គង់ និងរដ្ឋានភិបាលជាដើម ។ ជាទូទៅ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានរបាយការណ៍សំខាន់៣ដែលអ្នកត្រូវដឹង

១.​ តារាងតុល្យការ៖ វាបង្ហាញអំពី ទ្រព្យ បំណុល ហើយនិងការចុះបញ្ចីសង្ខេបនីមួយៗ។ ដោយនៅចុងឆ្នាំវាបង្ហាញអំពីទ្រព្យដែលអ្នកមានដូចជា យានជំនីស អាគារ លុយនៅក្នុងក្រុមហ៊ុនរបស់អ្នកជាដើម។ ហើយវាក៏ប្រាប់ពីចំនួនដែលអ្នកជំពាក់ផងដែរដូចជាធនាគារនិងអ្នកផ្គត់ផ្គង់សំភារៈក្នុងអាជីវកម្មរបស់អ្នក។

២. របាយការណ៍ចំណូល៖ វាបង្ហាញពីពេលនៃ របាយការណ៍ហិរញ្ញវត្ថុ ដូចចំណូប្រចាំត្រីមាស ប្រចាំឆមាស់ ប្រចាំឆ្នាំដើម។រាបាយការណ៍ចំណូល ធ្វើឲ្យអ្នកដឹងពីចំណូល ចំណាយជាសរុប​ ហើយជាទូទៅផ្ដល់នូវការប្រៀបធៀបទិន្នន័យ២ទៅ៣ឆ្នាំ។ វាបានអនុញ្ញាត្តិឲ្យអាជីវកម្មដឹងថាតើតំណើរការអាជីវកម្មរបស់ពួកគេកំពុងមានការចំណេញឬមួយក៏ការខាត។

៣. របាយការណ៍លំហូរសាច់ប្រាក់៖ សង្ខេបពីការចំណាយប្រាក់ប្រចាំឆ្នាំ។ នេះជួយបង្ហាញថាក្រុមហ៊ុនឬមួយក៏អាជីវកម្មត្រូវបានចំណាយអស់ប៉ុន្មានក្នុងមួយឆ្នាំៗ


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login