ភាពខុសគ្នានៃកំណត់ហេតុនិងរបាយការណ៍ ៖
ក- កំណត់ហេតុ
- កំណត់ហេតុ ជាការរៀបរាប់កិច្ចមួយឬច្រើនក្របខណ្ឌបេសកម្មសកម្ម នគរបាលយុត្តិធម៌ ។
- កំណត់ហេតុ មិនមែនសម្រាប់ប្រកាសពន្យល់ទេគឺការពិតពណ៌នា
- កំណត់ហេតុ ត្រូវសរសេរក្នុងបច្ចុប្បន្នកាល និងចុះកាលបរិច្ឆេទ ហត្ថលេខា ម៉ោងជាក់លាក់នៃការចាប់ផ្តើមនិងបញ្ចប់
- អ្នកសរសេរត្រូវតែបុគ្គលមានសមត្ថកិច្ច
- កំណត់ហេតុ ពិពណ៌នាដោយគ្មានការបកស្រាយ
- កំណត់ហេតុ ត្រូវគិតអំពីក្របខណ្ឌគតិយុត្តិនៃការស៊ើបអង្កេត ហើយស្ថិតនៅក្រោមទម្រង់ការតឹងរ៉ឹង
ខ- របាយការណ៍
- របាយការណ៍ជម្រាបអង្គហេតុមួយដល់អាជ្ញាធរមួយ ( ឋានុក្រមថ្នាក់ លើ ឬព្រះរាអាជ្ញាឬចៅក្រម)
- របាយការណ៍ត្រូវបានសរសេរក្នុងអតីតកាលចុះកាលបរិច្ឆេទ និងហត្ថលេខា
- របាយការណ៍រំលឹកអំពីរឿងហេតុ និងការសន្និដ្ឋានដែលអាចជាសម្មតិកម្ម
- របាយការណ៍អាចត្រូវបានប្រើប្រាស់ដោយអ្នកមានឋានៈ
- ការសរសេររបាយការណ៍មិនស្ថិតក្រោមទម្រង់ការតឹងរ៉ឹង ដូចកំណត់ហេតុទេ
- ក្នុងក្របខណ្ឌស៊ើប របាយការណ៍ត្រូវបានប្រើប្រាស់ដើម្បីរៀបរាប់ពីប្រតិបត្តិការជារួម ។