Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះភិក្ខុធម្មញាណ ចន្ទ សោភា វត្តលង្កា មានព្រះពុទ្ធដីកាថានៅកម្ពុជាក្រោម មានធ្វើតាមព្រះមហា ថាច់ វៀង បានមករៀននៅខេត្តបាត់ដំបងនៅពេលត្រលប់ទៅកម្ពុជាក្រោមវិញ បានណែនាំពុទ្ធបរិស័ទនៅកម្ពុជាក្រោមថាបាយបិតបូរគួរហៅថា « បាយសត្តបករណ៍​» ពីព្រោះបាយនេះ ជាបាយការឧទ្ទិសផលដល់ប្រេត ។

របៀបធ្វើ បាយសត្តករណ៍ គេដាក់បាយ៧ដុំ ៖

          ក. ពំនូតកណ្តាល គេពូតជាពំនូកធំ ជាពំនូកមានរាងដូចជាយកចានទៅផ្កាប់នៅចំកណ្តាលចាន តែម្ខាងជាបាយដំណើប ដែលមានលាយខ្ទិះដូង ល្ង ... ។ ឯម្ខាងទៀតជាបាយខ្សាយ ឆាលាយសាច់ ... ។

          ខ. គេពូតបាយដំណើប៣ដុំ និងបាយខ្សាយរួមត្រូវជាដុំបាយ៧ដុំ ដំណាងធម៌ សត្តបករណ៍ ៧មេ សត្តបករណ៍៧មេសម្រាប់តារឧទ្ទិសកុសលដល់ប្រេត ។

          បាយបិណ្ឌ

        បាយបិណ្ឌ គឺបាយគេយកទៅញាក់ក្នុងកែវ ឲ្យណែនហាប់ ម្ខាងជាបាយសំណើប ម្ខាងជាបាយខ្សាយ ។លុះដល់ជិតភ្លឺ គេយកកែវបាយបិណ្ឌ ទៅគោះដាក់ជើងពាន យកសាជីគ្រប ព្រះសង្ឃដារចប់ ទើបយកបាយបិណ្ឌ ទើបយកបាយបិណ្ឌទៅប្រគេនព្រះសង្ឃ ។

          ខ្ញុំបានយកពិធីធ្វើបាយបិណ្ឌបែបខាងលើ ទៅសួរលោកយាយលោកតា យាយតាខ្លះ គាត់ឆ្លើយថាមិនដែលឃើញ តែយាយតាខ្លះ គាត់ឆ្លើយថា គាត់ធ្លាប់ឃើញ តែគេឈបធ្វើបែបខាងលើនេះយូរហើយ ។

          បាយបិណ្ឌក្តី បាយបិតបូរក្តី ដើម្បីឲ្យចាស់ៗគាត់បានប្រាប់ពិធីធ្វើថា ៖

  • បើបាយដំណើប គេដាំបាយហើយ គេយកខ្ទិះដូង ទឹកដោះគោ ល្ង... ទៅចាក់លាយដើម្បីធ្វើវឲ្យមានរសជាតិឆ្ងាញ់ពិសា ។
  • បាយខ្សាយ គេយកទៅឆាលាយដោយសាច់ធ្វើឲ្យមានរសជាតិ ឆ្ងាញ់ពិសាខ្លាំង

ការធ្វើបែបនេះមានលក្ខណៈស្របតាមវចនានុក្រមខ្មែរដែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login