Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គេយកបាយទៅបោះឲ្យនៅពេលមុនថ្ងៃរះ ។ បើបោះនៅពេលថ្ងៃរះ ពួកប្រេតមិនអាចទទួលយកបានទេ ពីព្រោះប្រេតបានរលាយខ្លួនបាត់ ទៅហើយ ។

          បើយកបាយជើងបិណ្ឌទៅបោះនៅមុនថ្ងៃរះ ដែលបានន័យថាបាយជើងបិណ្ឌ និងបោះបាយបិណ្ឌជាពិធីតែមួយ ។ តែគ្មានអ្នកណាម្នាក់ ឬឯកសារណាមួយបាននិយាយគេយកបាយជើងបិណ្ឌទៅបោះ ៖

  • នៅពេលម៉ោងប៉ុន្មាន ?
  • យកទៅបោះក្នុងមួយថ្ងៃម្តងឬ ?
  • ឬដល់ ១៥ថ្ងៃ ក៏ទើបយកទៅបោះតែម្តង ?

          ខ្ញុំយល់ថាទំនៀមនៃការបោះនេះ គឺធ្វើទំនៀមទម្លាប់តៗគ្នាមក ដោយមិនឃើញមានគម្ពីរ​ឯកសារណាបញ្ជាក់ពីការបោះបាយបិណ្ឌនោះទេ ។ គ្រាន់តែការយល់ ឃើញរបស់មនុស្សគិតថាប្រេតមិនអាចត្រូវពន្លឹថ្ងៃបានទេ ។

ម្យ៉ាងទៀត នៅពេលព្រះសង្ឃសូត្រ «បរាភវសូត្រ » ចប់ទើប អាចនាំគ្នាយកបាយជើងបិណ្ឌចែកគ្នា យកទៅបោះជុំវិញព្រះវិហារ ស្រែចម្ការរបស់ខ្លួន មុនពេលថ្ងៃរះ ។ តើព្រះសង្ឃអាចមកសូត្រនៅពេលដែលមិនទាន់មានពន្លឺថ្ងៃបាន ដែរឬទេ ?


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login