ព្រះត្រៃបិដកគឺជាឃ្លាំងផ្ទុកនូវព្រះពុទ្ធវចនៈ ។ ព្រះត្រៃបិដកប្រែថាកញ្ជើបី ។ ពាក្យបិដក អាចប្រែថាទូ ឬបណ្ណាល័យបានដែរ ។ ដូចនេះព្រះត្រៃបិដក គឺជាកញ្ជើ រឺជាទូ រឺជាឃ្លាំងសំរាប់ផ្ទុករឺទ្រទ្រង់នូវពុទ្ធវចនៈទាំងឡាយដែលព្រះសម្មាសម្ពុទ្ធសម្តែងមានចំនួនទាំងអស់ ៨៤០០០ ធម្មក្ខន្ធ ។ ព្រះត្រៃបិដកចែកចេញជាបីគម្ពីរគឺ ៖
- វិន័យបិដក មាន១៣ភាគ មាន ២១០០០ ធម្មក្ខន្ធ
- សុត្តនបិដក មាន ៦៤ភាគ មាន២១០០០ ធម្មក្ខន្ធ
- អភិធម្មបិដក មាន ៣៣ភាគ មាន ៤២០០០ ធម្មក្ខន្ធគម្ពីរនីមួយៗមានលក្ខណៈខុសគ្នា
- វិន័យបិដក ជាគម្ពីរស្តីពីច្បាប់ក្រឹត្យក្រម ដែលព្រះពុទ្ធបញ្ញត្តិ ហាមប្រាម និង អនុញ្ញាត ទុកសំរាប់ជាគោលប្រព្រឹត្តប្រតិបត្តិនៃបព្វជិត និងគ្រហស្ថ ។ ម៉្យាងទៀតព្រះវិន័យបិដក ជាកញ្ចក់សំរាប់ឆ្លុះបញ្ចាំងមើលប្រវត្តិរបស់ព្រះពុទ្ធ ក្នុងការអប់រំទូន្មាន ប្រៀបប្រដៅពុទ្ធបរិស័ទ និងសាវ័ក ដើម្បីផ្សាយសច្ចធម៌ ។
- សុគ្គនបិដក ៖ ជាគម្ពីរស្តីអំពីសូត្រ ឬជាអត្ថបទធម៌ ដែលព្រះពុទ្ធទ្រទ្រង់ទេសនាពន្យល់ ប្រោសមនុស្សសត្វ អោយធ្វើអំពើល្អ ស្គាល់បុណ្យបាប ល្អអាក្រក់ក្នុង សម័យកាលផ្សេងៗ ។
- អភិធម្មបិដក ៖ ជាគម្ពីរស្តីអំពីកងធម៌ដ៏ជ្រាលជ្រៅ ជាបរមត្ថវិជ្ជា បានដល់ទស្សនៈវិជ្ជាព្រះពុទ្ធសាសនា ដែលចែងអធិប្បាយអំពីចិត្តនិព្វាន ។