Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះពុទ្ធសាសនា ត្រូវបានចែកចេញជាពីរនិកាយ គឺ និកាយមហាយាន និងនិកាយហីនយាន ។ មូលហេតុនៃការបែងចែកនិកាយទាំងពីរនេះមានដូចតទៅ ៖

ក. ក្រោយព្រះពុទ្ធបរិនិព្វានបានពីររយឆ្នាំ មានការប៉ះទង្គិចគ្នារវាងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ។ ព្រះពុទ្ធសាសនាមានវិន័យតឹងតែង ដែលអ្នកសិក្សាបួសរៀន បានសំរេចបំណងដោយកំរ ។ ឯព្រហ្មញ្ញសាសនាវិញ ឃើញថាឆាប់បានដល់គោលដៅជាង ។ ដោយមូលហេតុនេះ គណៈសង្ឃខាងពុទ្ធសាសនាខ្លះ បានបែបចេញពីពុទ្ធសាសនា ហើយបានកែប្រែលទ្ធិខ្លះអោយឆាប់បានសំរេចដល់ត្រើយ កុំអោយចាញ់លទ្ធិសាសនាព្រាហ្មណ៍ ។ លទ្ធិថ្មីនេះគឺ មហាយានមានន័យថារទេះធំដែលអាចផ្ទុកមនុស្សបានច្រើន ធ្វើអោយមនុស្សឆាប់បានសម្រេចច្រើនគ្នា ។ មូលហេតុមួយទៀតអ្នកកាន់ពុទ្ធសាសនាខ្លះ ចង់អោយមានអាទិទេពអង្គណាមួយនៅជួយគ្រប់គ្រងជានិច្ច ដូចជាបវណកិតេស្វរៈ រឺលោកកេស្វរៈ ពោធិសត្វមញ្ជុស្រីជាដើម ។

ខ. ព្រះពុទ្ធសាសនាមហាយាន និងហីនយាន មានលក្ខណៈខុសគ្នាដូចតទៅ ៖

  • មហាយានមានន័យថា “យានធំ” អាចផ្ទុកមនុស្ស សត្វបានច្រើនគ្នា ដើម្បីដឹកនាំឆ្ពោះទៅកាន់ទីរំលត់ទុក្ខ គឺព្រះនិព្វាន ។ ពុទ្ធសាសនាមហាយានវិន័យធូរស្រាល អាចស្លៀកខោ ពាក់អាវ ។ តែគេសង្កត់ធ្ងន់តែទៅលើការអប់រំចិត្ត ។ និកាយនេះគោរពតាមលទ្ធិរិយវាទ គឺប្រតិបត្តិតាមពាក្យសំដី គ្រូអាចារ្យរបស់ខ្លួនតគ្នាៗ ដោយមិនគោរពតាមព្រះត្រៃបិដក ដែលជាពាក្យសំដីរបស់ព្រះពុទ្ធទេ ។ អ្នកប្រាជ្ញខាងពុទ្ធសាសនាមហាយាន បានបង្កើតគម្ពីរប្លែកពីគម្ពីរព្រះត្រៃបិដកដូចជា គម្ពីរសទ្ធម្មបណ្ឌរីក គម្ពីរលង្កាវតារសូត្រ និងគម្ពីរប្រាជ្ញាបារមិគា ដែលសុទ្ធចារឹកជាភាសាសំស្រ្តឹតទាំងអស់ ។
  • ហីនយាន មានន័យថា “យានតូចចង្អៀត” ដែលផ្ទុកមនុស្សសត្វបានតិច មានវិន័យតឹងតែង ដោយគោរព តាមព្រះត្រៃបិដកដែលសរសេរជាភាសាបាលីជាធំ ។ ពុទ្ធសាសនាហីនយាន បានអប់រំទូន្មានកាយ វាចា ចិត្តអោយបានល្អត្រឹមត្រូវស្រគត់ស្រគំ ។ បព្វជិតពុំមានសិទ្ធិស្លៀកពាក់ខោអាវ គឺគ្រងឃ្លុំជីពរពណ៌លឿង ។ ព្រះពុទ្ធសាសនាហីនយានបានសំដែងថា “ខ្លួនទីពឹងខ្លួន” គឺកុសលដែលអ្នកបានធ្វើនឹងនាំអ្នកនោះអោយរួចចាកទុក្ខ ។ ឯមហាយានវិញបានសំដែងថា “កុសលរបស់ខ្លួន អាចនឹងផ្សាយដល់អ្នកដទៃទៀតបានដែរ” ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login