តាមទស្សនៈនៃព្រះពុទ្ធសាសនា ៖
- បញ្ហាពុទ្ធិ ៖ គឺចំណេះដឹង យល់ស្គាល់ កើតមកអំពីការសិក្សា ពិចារណា ការស្តាប់ ការរៀនគិត ពិសោធន៌របស់មនុស្ស ។ ពុទ្ធិដ៏ខ្ពង់ខ្ពស់ រឺដ៏ប្រសើរហៅថា សម្មាធិ បានដល់វិជ្ជាបីប្រការគឺ ៖
- បុព្វេនិវាសានុស្សកិវិជ្ជា វិជ្ជានាំអោយរលឹកនឹកឃើញនូវជាតិកំណើតរបស់អ្នកខ្លួនឯង និងអ្នកដទៃដែលបានកន្លងច្រើនជាតិរួចមកហើយ ។
- ចុតូបបាតវិជ្ជា វិជ្ជានាំអោយមើលឃើញ ដឹងយល់នូវបុព្វហេតុដែលនាំអោយមនុស្ស កើត ចាស់ ឈឺ ស្លាប់ និងការចាប់ជាតិកំណើតថ្មីជានេះជានោះ ។
- អាសវត្តយវិជ្ជា វិជ្ជានាំអោយដឹងច្បាស់នូវការរលត់អស់កិលេស តណ្ហា មានលោភៈ ទោសៈ មោហៈជាដើម ។
- បញ្ហាភាវៈ ៖ ភាវៈទាំងអស់កើតឡើងឯងតាមធម្មជាតិចាប់តាំងអំពីធាតុតូចៗល្អិត ដែលជាបរិមាណធាតុផ្សំផ្គុំគ្នាជាសង្កតៈ បង្កបង្កើតជាធាតុទឹក ភ្លើង ខ្យល់ មនុស្ស សត្វ ។ ទាំងអស់នេះ សុទ្ធតែឋិតនៅក្រោមអំណាចច្បាប់ធម្មជាតិ ៣ យ៉ាង ហៅថា ត្រៃលក្ខណ៍ លើកលែងតែនិព្វាន ។ និព្វានជាទីរំលត់ទុក្ខ ផុតទុក្ខ កប្រាសចាកសង្ខារ ការតាក់តែងមានតែសេចក្តីសុខដ៏បរិសុទ្ធ ។
- បញ្ហាសុខ ៖ សុខៈ សេចក្តីសុខសប្បាយ រីករាយត្រជាក់ចិត្ត ស្រួលកាយ តាមទស្សនៈនៃលទ្ធិពុទ្ធសាសនា សុខមានពីរយ៉ាងគឺ ៖
- លោកិយសុខ = សុខក្នុងលោកិយ លាយឡំដោយទុក្ខ
- បរមសុខ = សុខដ៏ប្រសើរ គ្មានលាយឡំដោយទុក្ខ គឺព្រះនិព្វាន ។
- សេចក្តីសុខទាំងពីរខាងលើនេះ តែងតែកើតមានឡើងដោយឥទ្ធិពលនៃកសាងបន្សំធ្វើបុណ្យធ្វើល្អ របស់មនុស្សសត្វរាល់រូប ។ គោលបំណងធំបំផុតនៃពុទ្ធលទ្ធិ គឺការលាស់ខ្លួនចេញអោយផុតអំពីទុក្ខក្នុងវដ្តសង្សា ហើយបាញ់ឆ្ពោះទៅរកបរមសុខ គឺព្រះនិព្វាន ។