2019-03-28 16:13
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មានលក្ខណៈខុសប្លែកត្រង់ កាលពីសម័យពុទ្ធកាលការចេញវស្សាគឺជាថ្ងៃចុងបង្ហើយនៃថ្ងៃដាក់បិណ្ឌ ។បានសេចក្តីថា ៣ខែដើមវស្សានរដូវព្រះពុទ្ធជាម្ចាស់ព្រះអង្គអនុញ្ញត ឲ្យភិក្ខុសង្ឃសាមណេរ នៅចាំវស្សាមិនឲ្យត្រាច់ចរចេញទៅណាមកណាទេ ត្រូវសម្ងំបដិបត្តិធម៌វិន័យនៅក្នុងអារាមហើយបើចូលវស្សានៅទីណាភិក្ខុត្រូវសំឲ្យបរិស័ទនៅទីនោះជួយឧបត្ថម្ភទំនុកបម្រុងដោយ បច្ច័យ៤ក្នុងរយៈពេល៣ខែនេះតែម្តង ។ សម័យនោះមានជនអ្នកមានសទ្ធាជាច្រើន ដូចជាយាយមកមហាឧបាសិកា វិសាខា ជាដើមតែងតែ បវារណាជួយទំនុកបម្រុងដោយបច្ច័យ៤នៅក្នុងវត្តនីមួយ មិនបាច់ចេញគោចរបិណ្ឌបាត្រតាំងពីចូលវស្សារហូតដល់ចេញវស្សាវិញ គឺរងចាំតែនំនែកបង្អែម របស់ពុទ្ធបរិស័ទ្ធ មានជាស្រាក់មានឆ្នាឆំាងក៏មាន ។ គេធ្វើចង្ហាន់ហៅថា កិច្ចភត្តក៏បាន ។ លុះដល់ពេញវស្សាជាថ្ងៃចុងក្រោយ បង្អស់នៃបុណ្យរាល់ថ្ងៃក្នុងវស្សាបច្ចុប្បន្ននេះជា បុណ្យភ្ជុំ ។ គឺភ្ជុំរួមកុសលទាំងឡាយឧទ្ទិសជូនបុព្វការីជន ធ្វើពិធីឆ្លងបុណ្យភ្ជុំ៣ខែនោះឯង ។ ដូច្នេះបុណ្យចេញវស្សាសព្វថ្ងៃជាបុណ្យភ្ជុំសម័យពុទ្ធកាល ។