ពុទ្ធពរពីសម័យពុទ្ធកាលមាន៤ប្រការគឺ៖
- អាយុៈ សុំឱ្យមានអាយុយឺនយូរ ត្រូវចេះគោរពជីវិតផ្ទាល់ខ្លួនឱ្យបានល្អប្រសើរ មិនត្រូវយកជីវិតរបស់ខ្លួនទៅប្រឡែងនឹងគ្រោះថ្នាក់ព្រោះជីវិតរបស់មនុស្សមានតម្លៃណាស់។
- វណ្ណៈ សុំឱ្យមានពណ៌សម្បុរល្អ រាងកាយស្រស់ថ្លា រូបស្អាតល្អឥតខ្ចោះ សុំឱ្យមានឋានៈខ្ពស់ខ្ពស់ កិត្តិយសថ្លៃថ្លូរ។
- សុខៈ សុំឱ្យមានសេចក្តីស្ងប់ មានសុខសន្តិភាព សុខខ្លួនឯង សុខក្នុងគ្រួសារ សុខក្នុងសង្គម និងសុខសន្តិភាពលើពិភពលោក។
- ពលៈ សុំឱ្យមានកម្លាំងមាំមួន សុខភាពល្អ ត្រូវបរិភោគអាហារគ្រប់គ្រាន់ សម្រាកគ្រប់គ្រាន់។