ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កឋិនទាន គឺជាបុណ្យមួយ មានតែក្នុងព្រះពុទ្ធសាសនា ប៉ុណ្ណោះជាទានដែលមានមកតាមផ្លូវវិន័យ ហើយក៏ជាទានមួយមានកំណត់ពេលវេលាច្បាស់លាស់ មិនមែនសុទ្ធតែពេល ណាក៏បានតាមចិត្តនោះទេ រយៈពេលធ្វើកឋិនក្តី រយៈពេលទទួលកឋិនក្តី អាចធ្វើបានតែក្នុងរយៈពេលតែមួយខែគត់ (២៩ ថ្ងៃ ) ចាប់ពីថ្ងៃ ១ រោច ខែ អស្សុជ រហូតដល់ ១៥កើត ខែកក្តិក ។ បើខុសពីសម័យក៏ដោយ ក៏មិនអាចហៅថាកឋិនទានបានដែរ ។ ព្រោះធ្វើខុសកាលកឋិនមិនត្រូវតាមរដូវ គឺវានាំឲ្យខុសពុទ្ធានុញ្ញាត ។
ក្នុងវត្តមួយចំាវស្សាគ្មានភិក្ខុសោះ ក៏មិនអាចហែកឋិនចូលបានដែរព្រោះសាមណេរគ្មានសិទ្ធិទទួលក្រាលគ្រងកឋិនបានទេ យ៉ាងហោចបំផុតក៏មានភិក្ខុមួយអង្គដែរ ។ ហើយភិក្ខុអង្គនោះត្រូវចាំវស្សាឲ្យបាន ៣ខែត្រឹមត្រូវទើបអាចហែកកឋិនចូលបាន ។
ចំណែកឯបដិគោកៈវិញ ភិក្ខុសង្ឃទទួលបើការក្រាលគ្រងបានត្រឹមត្រូវ ក៏ទទូលបានអានិសង្ឃដែរ គឺបានអានិសង្ឃយ៉ាងច្រើនធ្វើឲ្យភិក្ខុរួច ពីអាបត្តិក្នុងចារិកសិក្ខាបទទី៦ ក្នុងអចេលកវគ្គជាដើម ។ ចំណែកឯទាយក ទាយិកាអ្នកធ្វើកឋិនបានកុសលអានិសង្ឃតិចឬច្រើនទៅតាមកុសលរេតនា ។ ទានមានតែមួយគត់ដែល ផ្តល់អានិសង្ឃពីរយ៉ាងបានទាំងអ្នកធ្វើបានទាំងភិក្ខុជាអ្នកទទួល គឺកឋិនទាន នេះឯង ។