2019-03-28 16:14
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពុទ្ធបរិស័ទ នាំគ្នាត្រៀមសំភារៈ សម្រាប់ធ្វើបុណ្យមាននំនែកចេកអំពៅនៅថ្ងៃ ១៣ កើត ១៤កើតខែអស្សុជ ។ពុទ្ធបរិស័ទទាំងឡាយ ក្រោមការដឹកនាំរបស់លោកអាចារ្យវត្ត បានជួបគ្នានៅឧដ្ឋានសាលា ប្រហែលម៉ោង៣ រសៀលនៃថ្ងៃ ១៤កើតបានធ្វើពិធីមនស្សិការថ្វាយបង្គំ ហើយនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដែលហៅថាសូត្រមន្តចេញវស្សាកន្លែងខ្លះមានបន្តទេសនាផង ។
លុះព្រឹកឡើងថ្ងៃ ១៤ កើតខែអស្សុជ ពុទ្ធបរិស័ទក្មេង ចាស់ ប្រុសស្រីស្លៀកពាក់សមរម្យយូស្រាក់ កណ្តៀល្អី ថាស នំអន្សម ផ្លែចេក ដូងដំឡូងជាដើម ព្រមទាំងផ្កាភ្ញី ទៀនធូប គ្រប់ដៃ ខ្លះទូលខ្លះរែក និងធ្វើចង្ហាន់បិណ្ឌបាត្រតាមក្រុមៗហូរហែរដល់ឧដ្ឋានសាលា ធ្វើពិធីរាប់បាត្រពេលព្រឹកជួនកាលកន្លែងខ្លះរាប់បាត្រពេលថ្ងៃ ដោយវេចចង្ហាន់ប្រគេន ព្រះសង្ឃធ្វើភត្តានុមោទនាពហូទេវាដារឆ្លងបុណ្យកុសលជាកិច្ចបង្ហើយបុណ្យ ។