Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដូចបានជំរាបរួចមកហើយ កឋិនមានតែនៅក្នុងព្រះពុទ្ធសាសនាទេ នៅក្នុងសាសនាព្រះសមណគោតម ព្រះបរមគ្រូនៃយើងព្រះអង្គទ្រង់អនុញ្ញតនូវកឋិនត្ថារកិច្ចនេះក្នុងរវាងមជ្ឈឹមពោធិកាល ប្រារព្ធចំពោះភទ្ទវគ្គិយភិក្ខុ ទាំង៣០ អង្គ( កន្លែងខ្លះ ថាភិក្ខុទាំង៣០អង្គនេះជាបងប្អូនព្រះបាទបសេនទិ កោសលរាជ ដែលមានដំណើររឿងដូចខាងក្រោមនេះ៖

          កាលនោះភទ្ទភិក្ខុទាំង៣០អង្គ បានសម្មាធិធ្វើធម៌នៅក្នុងព្រៃ ។ នៅពេលថ្ងៃចូលវស្សាលោកមានបំណងទៅវន្ទាលា ព្រះជាម្ចាស់សើម្បីទៅចាំវស្សានៅកន្លែងណាមួយ ។

          នេះគឺជាទំនៀមកិច្ចវត្ត របស់សហធម្មិកៈ នៅព្រះពុទ្ធសាសនាមានរហូតដល់សព្វថ្ងៃនេះភិក្ខុសាមណេរទាំងឡាយ គួរធ្វើកិច្ចវត្តដ៏ប្រពៃទោះបីភិក្ខុសាមណេរនៅក្នុងវត្តដើមក្តី ឬចេញទៅសិក្សាអាស្រ័យរៀនសូត្រនៅវត្តដទៃក្តី គឹសុទ្ធតែមិនទាន់ជានិស្ស័យមុត្តកៈ(ចាកនិស្ស័យ ) នៅឡើយ ។ ចំព៉ោះសាលារៀន សម្រាប់បុព្វជិតក៏អនុញ្ញតសម្រាកមួយអាទិត្យមុនថ្ងៃចូលវស្សាដែរ ដើម្បីភិក្ខុសាមណេរទាំងឡាយនិមន្តទៅធ្វើកិច្ចវត្តចំពោះគ្រូ ឧបជ្ឈាយាចារ្យរបស់ខ្លួនវន្ទាលាទៅចាំវស្សាឯវត្ត ដែលត្រូវនៅរៀនសូត្រ ។

          ប៉ុន្តែភិក្ខុភទ្ទិយភិក្ខុទាំង៣០ អង្គដោយដំណើរថ្មើជើងផ្លូវោ ឆ្ងាយនិមន្តមិនទាន់ដល់អាវាស ដែលព្រះដ៏មានព្រះភាគទ្រង់ គង់នៅផងពេលចូលវស្សាក៏មកដល់ក៏ព្រមព្រៀងគ្នាចាំវស្សាក្នុង ដែន បាថេយ្យៈ នាក្រុងសាកេតត្រង់កណ្តាលផ្លូវតែម្តងទៅ ។

          លុះដល់ថ្ងៃចេញវស្សា ហើយក៏និមន្តទៅថ្វាយបង្គុំគាល់  ព្រះសម្មាសម្ពុទ្ធដែលគង់ចាំព្រះវស្សានៅវត្ត ជេតពន នាក្រុង សាវត្ថី ចំកាលវេលាចុងរដូវវស្សាជាសម័យភ្លៀងធ្លាក់ជោគជាំជានិច្ចច ពព្រិចរាល់ថ្ងៃ ធ្វើឲ្យភិក្ខុទាង៣០អង្គ ទទឹកជោកទាំងស្បង់ចីវរសង្ឃដី ជួបការលំបាកមកតាមផ្លូវរហូតលុះដល់ហើយចូលគាល់បង្គំព្រះដ៏មានភាគទាំងទទឹកជោគ ។

          ព្រះដ៏មានព្រះភាគទ្រង់ទទួល ធម្មបដិសណ្ឋារៈសួរនាំរាក់ទាក់ សុខទុក្ខអំពីការរស់នៅក្នុងវស្សា៣ខែ អាភោជននិងការព្រមព្រៀងគ្នាយ៉ាងណាៗ ។ ក្រោយពីសួរនាំរួច ព្រះពុទ្ធជាម្ចាស់ទ្រង់ព្រះតម្រិះថាប្រសិនបើតថាគតអនុញ្ញតកឋិន ត្ថារកិច្ចដល់ភិក្ខុសង្ឃពីមុនរួចហើយ សមលោកទាំងនេះមិនជួបការលំបាកយ៉ាងហ្នឹងទេ ។ ហើយកឋិននេះព្រះពុទ្ធពីអតីតក៏បានអនុញ្ញតដល់សាវ័នដូចគ្នាដែរ ។

          ដំណើរនេះទើបព្រះពុទ្ធជាម្ចាស់ ប្រជុំ​ភិក្ខុសង្ឃទាំងឡាយហើយទ្រង់អនុញ្ញតកឋិនត្ថារកិច្ចនេះថា អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខូនំ  កឋិនំ អត្ថរិតុំ អត្ថតតកឋិនានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញតឲ្យភិក្ខុទាំងឡាយដែលនៅចាំវស្សារួចហើយ ទទួលក្រាលកឋិនបានម្នាលភិក្ខុទាំងឡាយអានិសង្ឃ៥ប្រការ នឹងសម្រេចដល់ភិក្ខុទាំងឡាយដែលបានក្រាលដែលបានអនុមោទនា កឋិនរួហើយ ។​

          ដូច្នេះកឋិនត្ថារកិច្ចនេះ គឹព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញដល់សង្ឃ្សាវ័កចាប់ពីពេលនោះមក (មាននៅក្នុងវិន័យ បិដកមហាវគ្គ៨ ត្រង់កឋិនក្ខន្ធកៈលោកសម្តែងយ៉ាងពិស្តារ )  ។​


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login