ប្រសិនជាខ្ញុំត្រូវបានបង្ខំអោយរៀបការជាមួយអ្នកដែលខ្ញុំមិនពេញចិត្ត អ្វីដែលអាចជានឹងយកមកពន្យល់ពួកគាត់គឺ
- អត្ថចរិកៈ (ប្រសិនជាអាចមានឱកាសនៅក្បែរយល់ចិត្តគ្នាមួយរយះ) ហើយបង្ហាញប្រាប់ថាមិនអាចរស់នៅជាមួយគ្នាបាន។
- ការរស់នៅៈ ការរស់នៅក្នុងសង្គមគឺមានសារសំខាន់ជាងអ្វីទាំងអស់ ចឹងយើងត្រូវបញ្ជាក់ប្រាប់ថា ការរស់នៅក៏ពិបាកដែរ។
- កំរិតការអប់រំៈ ការអប់រំគឺមានសារសំខាន់ ដែលជួយអោយមនុស្សមានការចេះដឹង និងអាចសម្របសម្រួលខ្លួនបានគ្រប់ស្ថានភាព។ ការអប់រំនេះមិនសំដៅលើតែការអប់នៅសាលាតែមួយមុខនោះទេ តែវាអាចកើតមានឡើងនៅក្នុងគ្រួសារ សង្គម មិត្តភក្តិ ជាដើម។
- រួបសម្បត្តិៈ ប្រសិនបើរូបសម្បត្តិមិនសមនឹងគ្នា ក៏បង្កអោយមានជាបញ្ហាដែរនៅពេលអនាគត។
សង្ឈឹមថាមានអ្នកគំទ្រគំនិតដូចគ្នាដែរ.