សមិទ្ធផលសង្គមរាស្រ្តនិយមមានៈ
លើវិស័យកសិកម្ម
- រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយពង្រីកផ្ទៃដីកសិកម្ម ការជ្រើសរើសពូជនយោបាយទឹក និងការប្រើប្រាស់ជី
- ផលស្រូវនៅឆ្នាំ ១៩៥៥ ទទួលបាន ១ ៤៨៤ ០០០តោន ហើយនៅឆ្នាំ១៩៦៨ ទទួលបាន ៣ ២៥០ ០០០ តោន
- ផលកប្បាសមានការកើនឡើងដល់ ៥ ០០០ តោនឆ្នាំ១៩៦៨
- ផលចិញ្ខឹមសត្វ មានការកើនឡើងយ៉ាងខ្លាំង
- បង្កើតរុក្ខទិវានៅគ្រប់ខេត្តក្រុង
- វិស័យនេសាទមានការរីកចម្រើនអាចបម្រើជីវភាពប្រជាជនក្នុងប្រទេស និងអាចនាំចេញទៅលក់នៅបរទេសថែមទៀត
វិស័យគមនាគមន៍
- នៅឆ្នាំ ១៩៥៤ ពង្រីកកំពង់ផែភ្នំពេញ និងកសាងកំពង់ផែទឹកប្រៃនៅ ក្រុងព្រះសីហនុ ដើម្បីបម្រើទំនាក់ទំនងអន្តរជាតិ
- នៅឆ្នាំ ១៩៥៦ កសាងផ្លូវជាតិលេខ៤ ពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ ប្រវែង២២៦គីឡូម៉ែត្រ
- នៅឆ្នាំ ១៩៥៨ ពង្រីកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង
- នៅឆ្នាំ ១៩៥៩ កសាងអាកាសយានដ្ខានអន្តរជាតិខេត្តសៀមរាប
- រោងចក្រស្ករកំពង់ត្រាំ ( កំពង់ស្ពឺ )
- រោងចក្រស្រាបៀរនិងរោងចក្រដំឡើងត្រាក់ទ័រ ( ក្រុងព្រះសីហនុ)
វិស័យវប្បធម៌
- រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យសិក្សាធិការជាតិ ដោយបណ្តុះបណ្តាលគ្រូបង្រៀនកសាងសាលារៀនចាប់ពីបឋមសិក្សា រហូតដល់សកលវិទ្យាល័យ
- នៅឆ្នាំ ១៩៦០ រាជរដ្ឋាភិបាល បានបង្កើតសកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិទ្យាល័យនីតិសាស្រ្ត មហាវិទ្យាល័យវេជ្ជសាស្រ្ត ថែមទាំងបញ្ជូននិស្សិតខ្មែរឲ្យទៅសិក្សានៅបរទេស ពិសេសប្រទេសបារាំង
- លើកស្ទួយវិស័យកីឡាឲ្យមានសន្ទុះខ្លាំងក្លា និងមានការកសាងពហុកីឡាដ្ឋានជាតិអូឡាំពិក នៅឆ្នាំ ១៩៦៨
- យកចិត្តទុកដាក់លើវិស័យសាសនា ដោយបង្កើត ពុទ្ធិកឋមសិក្សា រហូតដល់ពុទ្ធិកមហាវិទ្យាល័យ
វិស័យសង្គមកិច្ច
- យកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់ប្រជារាស្រ្ត ដោយកសាងមន្ទីរពេទ្យគ្រប់នខេត្តក្រុង ដូចជា មន្ទីរពេទ្យកុមារ គន្ធបុប្ផា ឱសថាល័យព្រះសុរាម្រឹត មហាវិទ្យាល័យភូមិវិជ្ជាពេទ្យ មន្ទីរពេទ្យសម្ភពផះង៉ាង៉ាម មន្ទីរពេទ្យព្រះកុសមៈ ( ពេទ្យលោកសង្ឃ )
- ការអភិវឌ្ឍជនបទដូចជា ការរក្សាអនាម័យតាមលំនៅស្ថាន ជិក អណ្តូងទឹក សង់ផ្ទះ ជីកស្រះ...
- បង្កើតមជ្ឈមណ្ឌលអប់រំស្រ្តីពេស្យានៅទួលគោក
- ផ្តល់សិទ្ធិឲ្យស្រ្តីឈរឈ្មោះបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត
វិស័យពាណិជ្ជកម្ម
- នៅឆ្នាំ ១៩៥៥ មានក្រុមហ៊ុនពាណិជ្ជកម្មធំៗករបស់បារាំង និងសាខាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកបានដាក់ទុនវោនិយោគនៅកម្ពុជា
- ចាប់ពីឆ្នាំ ១៩៥៦ មកការប្រើប្រាស់ឥណទានខាងពាណិជ្ជកម្មក្រៅប្រទេស កម្ពុជាបានប្រកួតប្រជែងជាមួយមូលធនបារាំង អាមេរិក អង់គ្លេស និងជប៉ុន
- ឆ្នាំ ១៩៦៣ រាជរដ្ឋាភិបាល បានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មឈ្មោះក្រុមហ៊ុនអាហ័រណ នីហ័រណ ( សូណិចស៊ីម )
- នៅឆ្នាំ ១៩៦៤ បង្កើតក្រុមហ៊ុនពាណិជ្ជកម្ម និងឯកជនពីរគឺ ក្រុមហ៊ុនខ្មែរនៃការទិញផលិតផលកសិកម្ម ( សូរ៉ាប៉ា ) និងក្រុមហ៊ុនជាតិនៃការចែករំលែកទំនិញនាំចូល ( សូណាព្រឺម )
វិស័យឧស្សាហកម្មៈ មានការកសាងរោងចក្រជា ច្រើនដូចជាៈ
- រោងចក្រវាយនភ័ណ្ឌ ( កំពង់ចាម )
- រោងចក្រក្តារបន្ទះដីឥដ្ឋ និងរោងចក្រកែវចំការដូង ( កណ្តាល )
- រោងចក្រក្រដាសឆ្លូង ( ក្រចេះ )
- រោងចក្រស៊ីម៉ង់ចក្រីទីង (កំពត )
- រោងចក្រក្រចៅដូនទាវ ( បាត់ដំបង ) ។