Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិធីសែនគួចដៃមានដូចខាងក្រោម៖

  • ពិធីនេះគឺគេគោរពវិញ្ញាក្ខ័ន្ធ ជីដូនជីតា និងសុំឲ្យគាត់ ទទួលស្គាល់ថាខ្លួនបាន រៀបអាពាហ៍ពិពាហ៍ និងគោរពជីដូនជីតា នៅរស់ឲ្យគាត់យកអំបោះចង់ដៃ ទទួលស្គាល់​ថាបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវ ។
  • ពីបុរាណគួចដៃគឺ ជីដូនជីតា មាតាបិតា ម្តាយធំ ឪពុកធំ និងបងប្អូនទាំងអស់ ចាប់អំបោះឆៅពណ៌សចងដៃកូនស្រី ។ ហើយមានវត្ថុមានតម្លៃផ្សេងៗ ដូចជា​មាស ប្រាក់ គោ ក្របី ដីស្រែចំការជាដើមទៅចងដៃជានិមិត្តរូបល្អបំផុត ។
  • ពីដើមគេធ្វើឲ្យកូនស្រីរួច ទើបចុះទៅឲ្យកូនប្រុសនៅឯរោង
  • ក្រោយមកឲ្យកូនប្រុស អង្គុយល្វែងឆៀងលើផ្ទះកូនស្រី ធ្វើខាងកូនស្រីមុន ទើបធ្វើខាងកូនប្រុស
  • អាចារ្យរៀបចំក្រាលកន្ទេល ប្រឈមមុខទៅទិសត្បូង ដាក់ខ្នើយក្រាលសំពត់ស ពីលើខ្នើយ ផ្តឹលទឹកមានអំបោះឆៅពណ៌ស សម្រាប់ចងដៃ មាន់ស្ងោរ ឬទឹកស្ងោមួយគូ បាយសម្ល ទឹកតែស្រា ទៀនធូប ជាដើម ។
  • ភ្លេងលេងបទនាងនាគ អញ្ជើញកូនស្រីមកចងដៃ កូនស្រីចេញមកអង្គុយលើកម្រាលបែរមុខទៅត្បូង
  • មេបា ឲ្យភ្លេងលេងបទកងសោយ
  • អាចារ្យចាប់សែននាំមុខគេ ទើបមេបាទាំងអស់ចាប់ផ្តើមសែនទាំងអស់គ្នា ។ សែនរួចភ្លេងបទបាយខុន អាចារ្យ មាតាបិតា ...ចូលចងដៃ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login