ពិធីមេបា ខ្មែរតែងប្រារព្ធធ្វើ កាលណាកូនចៅប្រព្រឹត្តខុសសីលធម៌សង្គមគ្រួសារដូចទៅៈ
- ខុសមេបាចាស់ទុំ ដោយកូនចៅបងប្អូនញាត្តិប្រាំពីរសន្តាន ( ញាត្តិប្រាំពីរគិតខាងលើ ៣ « ម្តាយឪពុក ជីដូនជីតា យាយទួតតាទួត » ខាងក្រោម៣ « កូនចៅ ចៅទួត ចៅលួត ចៅលា » ។ ដួចនេះបងប្អូនទាំងប្រាំពីរសន្តានត្រូវជួនសែនព្រេនមេបាដោយសន្យាថា អោយអ្នកឈឺបានជាសះស្បើយចុះ ពួកគេនិងសន្យា លែងឈ្លោះប្រកែកគ្នាតទៅទៀតហើយ ។
- ខុសមេបាកំលោះក្រមុំ ដោយកូនក្រមុំ ឬកូនកំលោះបានលួចលាក់ស្រឡាញ់គ្នាជាគូ ដោយរួមរក្ស័ ពុំអោយឪពុកម្តាយដឹងឮ ។ ទោសនោះមេបាធ្វើអោយសមាជិកនៃគ្រួសារទាំងប្រាំពីរសន្តានណាមួយឈឺដាក់ថ្នាំមិនដឹងសោះ ។ ពេលនោះគេតែងតែរាវរកកូនកំលោះ ក្រមុំ ដែលបានធ្វើខុសសីលធម៌អោយទៅនិយាយសារភាពកំហុស សែនព្រេនអង្វរអោយអ្នកឈឺបានជាសះស្បើយដូចដើមវិញចុះ ។
- ខុសមេបាផ្តាច់មុខ ឬបិទមុខៈ ក្នុងករណីសាកម្មភាពស្រីក្បត់ប្តីបានសាហាយ ។ ខុសមេបាប្រភេទនេះ គឺពិបាកនិងរកឃើញណាស់ លុះត្រាតែស្រីដែលមានកំហុសនោះចេញមកសរភាពកំហុសឆ្គងខ្លួនឯង ក្នុងផ្លូវមនោសញ្ជេតនាខ្ពស់ចំពោះញាតិទាំង៧សន្តាន ដែលមានជំងឺព្យាបាលមិនជាស្បះស្បើយ ។