Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពីបុរាណពិធីធ្វើធ្មេញនេះគេត្រូវនិយមធ្វើមកច្រើនណាស់ ស្ទើរគ្រប់មនុស្ស ព្រោះគេយល់ថា បន្ទាប់ពីធ្វើធ្មេញ រួចកូនស្រីរបស់គេ នឹងបានឡើងជានារីគ្រប់លក្ខណៈសម្បត្តិល្អប្រពៃ ។ និយាយជារួមសង្គមខ្មែរពិដើម គេធ្វើធ្មេញទាំងបុរសផងដែរ ដើម្បីឲ្យបានជាបុរសគ្រប់លក្ខណៈចំពោះទែអ្នកមិនបានបួសប៉ុណ្ណោះ ។ បើបានបួសហើយដល់ពេលរៀបការ មិនបាច់ធ្វើធ្មេញទេ ។

ក. ពិធីក្រាលអង្កររាប

          ពិធីនេះបើកូនច្បង និងកូនពៅយកអង្ករ៦តៅ ឯកូនកណ្តាលយកអង្ករ ៣តៅ ។ លោកអាចារ្យរៀបចំពិធនៅល្វែងចន្ទឆៀងខាងត្បួង  ។ អាចារ្យរៀបចំក្រាលកន្ទេលរួច ក្រាលសំពតពីលើកន្ទេល​រកនាឡិពែង ត្រល់ សម្រាប់វាសអង្ករ ។ យាយខ្ញែយកនាឡិ វាសអង្កររាប់តាមអាយុ ។ កន្លែងខ្លះឲ្យកូនស្រីវាល់ ព្រោះពិធីនេះជាពិធីសងភូមិថ្មី បើកូនស្រីវាល់ល្អប្រសើរជាង ។ ឯអង្ករនេះមិនត្រូវជូនអាចារ្យទេ ត្រូវទុក ព្រោះវាជាមង្គល ។ កន្លែងខ្លះបែរជាជូនអាចារ្យទេ ត្រូវទុកព្រោះវាជាមង្គល ។ កន្លែងខ្លះបែរជាជូនអាចារ្យវិញ ។ ( ប្រហែលជាគេគ្មានអ្វីជូន ឬយ៉ាងណា ? ) វាល់អង្កររួចម៉ែឪ បងប្អូនយកវត្ថុផ្សេងៗមានមាស ប្រាក់ ត្រល់ ។ ល។ ទៅកប់ក្នុងអង្ករដើម្បីផ្សងព្រេងវាសនាកូនស្រី ។​យាយខ្ញែវាសអង្កឲ្យរាបល្អបួនជ្រុង រួចទាញសំពតសគ្រប់លើអង្ករ ។ អ្នកភ្លេងបួនអ្នកឈរគ្រប់ចែងទាំងបួន ច្រៀងរាំ ខ្វែងអង្ករ រាបនិង ខ្វែងពែង  ។

ក.១ .ពិធីរាំអង្កររាប

          រៀបចំស្រេចហើយ​ អ្នកភ្លេងបួននាក់ ឈរចែងអង្ករទាំងបួ​ន បែរមុខរកគ្នាដៃចាប់ស្បូវភ្លាំងតាមចង្វាក់ភ្លេង ។ ច្រៀងចប់ ដាក់ស្បូវភ្លាំងចុះដោយយកគល់ដាក់ចំចែងខ្លួនឈរ និងចុងទៅចែងម្ខាងទៀត ។​អ្នកទាំងបួននាក់ដាក់ចូលគ្នាច្រៀងដូចគ្នា ។ ច្រៀងចប់បន្តច្រៀងខ្វែងពែងទៀត  ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login