ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បុរាណវត្ថុវិទ្យាជាវិទ្យាសាស្រ្ត សិក្សាពីវត្ថុបុរាណទាំងឡាយ ដែលជួយឱ្យគេដឹងពីអាយុកាល និងការរស់នៅរបស់មនុស្សបុរាណ។ ពួកគេបានរកឃើញវត្ថុប្រើប្រាស់ជាច្រើនក្នុងបាតសមុទ្រដូចជា ថូ រូប បដិមា អំបែងចានឆ្នាំង បំណែកសំពៅ រឺនាវា។ គេបានចាប់អារម្មណ៍ទៅលើសំណង់សំពៅ និងការផ្ទុកអឺវ៉ាន់ រឺទំនិញនៅសម័យបុរាណ។ ពួកគេបានជួបនឹងស្នាកស្នាមសំពៅពាណិជ្ជកម្មនៅកន្លែងមួយដែលមានបន្សល់ទុកដូចជា ថូថ្ម ដបស្រា ដបប្រេង និងវត្ថុមានតម្លៃជាច្រើនមុខទៀត។ ថូថ្មទាំងនោះភាគច្រើនផ្ទុកទៅដោយសម្ភារៈផ្សេងៗជាច្រើនបានកប់ក្នុងបាតសមុទ្រជាច្រើនរយឆ្នាំ។ តំបន់ពាណិជ្ជកម្មសំខាន់នៅសម័យនោះ គឺនៅតំបន់សមុទ្រមេឌីទែរ៉ានេ ព្រោះគេឃើញមានស្នាកស្នាមកំពង់ផែជាច្រើន នៅតាមបណ្តោយឆ្នេរសមុទ្រនេះ។ នៅឆ្នាំ ១៩០៧ អ្នកស្រាវជ្រាវបានចុះទៅយកវត្ថុជាច្រើននៅបាតសមុទ្រមកសិក្សាស្រាវជ្រាវ។ គេបានរកឃើញវត្ថុផ្សេងៗជាច្រើននៅក្បែរកំពង់ផែទូនិស្យា នៃប្រទេសអាល់ហ្សេរី។ វត្ថុបុរាណទាំងនោះគេបានតម្កល់ទុកក្នុងសារមន្ទីរជាតិ។ បច្ចុប្បន្នការស្រាវជ្រាវមានលក្ខណៈទំនើបជាងសម័យមុន ទាំងឧបករណ៍ស្រាវជ្រាវ ទាំងបច្ចេកទេសហើយទទួលបានលទ្ធផលល្អប្រសើរនិងសុក្រិតជាងមុន។