សិល្បៈនិងវប្បធម៌ខ្មែរត្រូវបានសិល្បៈ និងវប្បធម៌បរទេសត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ការគំរាមកំហែងនោះមានដូចជា៖
ក. ការគំរាមកំហែង
- ឥទ្ធិពលនៃការផ្សព្វផ្សាយមានលក្ខណៈច្រើនជាងសិល្បៈវប្បធម៌ខ្មែរ ( ភាពយន្ត តន្រ្តី សំលៀកបំពាក់.... )
- ការផ្តល់ និងការប្រើប្រាស់ដោយសេរីរបស់ស្រទាប់យុវជនខ្មែរដោយមិនបានគិតនិងពិចារណាអោយបានល្អិតល្អន់ ( ខ្វះការត្រួតពិនិត្យ ធ្វើអោយកើតមានភាពអនាធិបតេយ្យ ) ។
- ការទិញទឹកចិត្តសិល្បករ អ្នកនិពន្ធស្នាដៃកេតនភ័ណ្ឌជាតិ ។
ខ. វិធានការទប់ស្កាត់
- អប់រំបណ្តុះស្មារតីស្រឡាញ់ សិល្បៈវប្បធម៌ជាតិនិងផ្សព្វផ្សាយអោយបានច្រើនឡើងវិញនូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរដល់ស្រទាប់យុវវ័យ ។
- ទប់ស្កាត់ និងគ្រប់គ្រងការហូរចូលសិល្បៈវប្បធម៌បរទេសណាដែលមិនផ្តល់ប្រយោជន៍ដល់យើងនិងធ្វើអោយប៉ះពាល់ដល់សង្គម
- ខិតខំកែច្នៃឥទ្ធិពលសិល្បៈវប្បធម៌បរទេសអោយមកជារបស់ជាតិយើង ( ជាតូបនីយកម្ម )
- ការពារ និងខិតខំលើកតំកើងសិល្បៈវប្បធម៌ ដែលជាប្រពៃណីជាតិតាមគ្រប់មធ្យោបាយ
- និយមការប្រើប្រាស់នូវអ្វីដែលជារបស់ជាតិ
- ហ៊ានវាយអោយទាន់ពេលវេលា ទៅលើអ្នកដែលមានបំណងបំផ្លាញ រឺបំបាត់សិល្បៈវប្បធម៌របស់ជាតិខ្លួន ។