ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មុនពេលគេរកឃើញឧបករណ៍ស្រាវជ្រាវទំនើបៗ(កែវយឺត) គេប្រើឧបករណ៍ស្រាវជ្រាវជាកង់រង្វង់ធ្វើពីថ្ម ហើយមានមនុស្សតិចណាស់អាចចងក្រងពីការសិក្សាក្នុងលំហចក្រវាឡនៅជំនាន់នោះ ។ មនុស្សរស់នៅក្នុងព្រៃ រឺសង់ជំរកពីថ្មដុល ហើយពួកគេក៏បានសាងសង់មន្ទីរស្រាវជ្រាវចំរុះយ៉ាងអស្ចារ្យឡើងដែរ ។ រៀងរាល់ព្រឹក គេនាំគ្នាទៅទទួលស្វាគមន៍ព្រះអាទិត្យដោយទឹកចិត្តសប្បាយរីករាយ ពេលល្ងាចគេនាំគ្នាឈប់សំរាកពីការងារ ។ គេទទួលអារម្មណ៍ថា ពិភពលោកកំពុងរត់ចោលហ្វូងមនុស្សទាំងឡាយ ប៉ុន្តែគេគ្មានភ្ញាក់ផ្អើលអ្វីឡើង ដោយខំសំលឹងមើលទៅលំហមេឃនឹងព្យាយាមរកចំលើយ ដើម្បីបកស្រាយសំនួរជាច្រើនរបស់គេ ។ នៅរវាងឆ្នាំ ៣០០០មក៥០០ឆ្នាំមុនគ.ស គេបានកសាងមន្ទីរពិសោធន៍ជាច្រើនកន្លែងនៅក្នុងប្រទេសចិន មេសូប៉ូតាមី អេស៊ីបប៉ូអេនីសៀ និងឥណ្ឌា ។ នៅឆ្នាំ ២៦៩៧មុនគ.ស មានការស្រាវជ្រាវលើរាងអេលីប ជាលើកដំបូង ដែលគេបានធ្វើកំណត់ត្រាទុកនៅឆ្នាំ ២២០០មុនគ.ស ។ សំនង់ពីរ៉ាមីតលើកដំបូងគេសង់ឡើងជាថ្នាក់ៗនៅតាមកជើងភ្នំក្នុងតំបន់មេសូប៉ូតាមី ។ នៅអំឡុងពេល ៦០០ឆ្នាំមុននេះមានការងារមួយផ្តើមឡើងនៅស្តូនហេង ក្នុងមន្ទីរនេះយ៉ាងតិចក៏មានអាយុកាល ១៥០០ឆ្នាំដែរ ។