ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ហ្ស៊ីយ៉ូតូ ជាវិចិត្រករម្នាក់ក្នុងចំនោមវិចិត្រករទាំងឡាយដែលបានគូរផ្ទាំងទស្សនីភាពកំណើតព្រះយ៉េស៊ូ ។ តាមគម្ពីរប៊ីបបាននិយាយថាតារាមួយដែលឈប់ស្ងៀមនៅពីលើ ជាតារាកំណើតព្រះយ៉េស៊ូ ។ ប៉ុន្តែហ្ស៊ីយ៉ូតូបានពន្យល់ថា អ្វីដែលបានឃើញនៅអំឡុងពេលនោះ គឺកន្ទុយផ្កាយហាហ្ស៊ីដោយពេលនោះគ្មានអ្នកណាជឿគាត់ទេ ។ ក្រោយមកគាត់គូររូបមួយផ្ទាំងទៀត ខុសប្លែកពីរូបមនុស្សទាំងស្រុង គឺក្បាលមានពន្លឺនឹងមានកន្ទុយ ។ អស់ពេលជាយូរកន្លងមកគេជឿថាផ្កាយដុះកន្ទុយជាសញ្ញាបង្ហាញពីអព្ភូតហេតុអ្វីមួយហៀបនឹងកើតមានឡើង ។ តែតាមពិតជាដំណើរព្រះអាទិត្យ ព្រះចន្ទផ្កាយរាងសូលីព នៃប្រព័ន្ធព្រះអាទិត្យ ។ ហេតុការណ៍នេះតែងកើតឡើងយូរៗម្តង ។ ចំណែក់ផ្កាយដុះកន្ទុយហាឡីនេះ រៀងរាល់ ៧៧ឆ្នាំ ទើបត្រឡប់មកអោយគេឃើញម្តង ។ នៅពេលផ្កាយនេះឆ្លងកាត់ក្បែរព្រះអាទិត្យវាបង្កើតអោយមានរូបសណ្ឋានមួយអាចអោយគេយល់បាន ។ តែបើផ្នែកខាងក្បាលនៅក្បែរព្រះអាទិត្យវិញ ធ្វើអោយមានពន្លឺស្នូលរង្វង់ព័ទ្ធជុំវិញដោយអ័ភ្រ ហើយអ័ភ្រនេះកាន់តែឆ្ងាយកាន់តែរៀវតូចទៅៗ ដែលបង្ហាញថាអ័ភ្រនេះជាកន្ទុយរបស់វានោះ ។