ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តាមទ្រឹស្តីព្រះពុទ្ធ មនុស្សមួយចំនួនតែងតែជួបនូវសេចក្តីសុខ និងសេចក្តីទុក្ខ ៥យ៉ាងចៀសមិនផុត ។ ទ្រឹស្តីទាំងនោះមានដូចជា៖
សេចក្តីសុខ ទាំង៥យ៉ាងនោះគឺ៖
១. សេចក្តីសុខ ព្រោះមានទ្រព្យផ្ទាល់ខ្លួន
២. សេចក្តីសុខ ព្រោះមានប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួន
៣. សេចក្តីសុខ ព្រោះពុំមានបំណុលគេ
៤. សេចក្តីសុខ ព្រោះមិនមានទោសរឺជាប់បទពិរុទ្ធអ្វីឡើយ
៥. សេចក្តីសុខ ព្រោះប្រទេសគ្មានសង្គ្រាម ។
សេចក្តីទុក្ខ ទាំង៥យ៉ាងនោះគឺ៖
១. ទុក្ខ ព្រោះស្រេកឃ្លានអាហារ
២. ទុក្ខ ព្រោះរកពុំបាន ខ្វះការងារធ្វើ
៣. ទុក្ខ ព្រោះជីវភាពដុនដាប ជំពាក់បំណុលគេ
៤. ទុក្ខ ព្រោះកើតមានបទឧក្រិដ្ឋកម្ម អសន្តិសុខ
៥. ទុក្ខ ព្រោះប្រទេសកើតមានសង្គ្រាម ។