ហេតុដែលបណ្តាលអោយកូនស្រីមិនបានចូលរៀន និងមិនបានបន្តការរៀនសូត្របានវែងឆ្ងាយដូចកូនប្រុសព្រោះមកពីកត្តា ៖ កត្តាទំនៀមទម្លាប់ ដោយសារកូនស្រីគឹត្រូវ៖
- ទទួលរ៉ាបរង់ការងារផ្ទះសំបែងជំនួសម្តាយ
- ចូលរួមជួយរកប្រាក់ចំណួលបន្ថែម ក្នុងការជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ក្នុងចំណោមគ្រួសារដែលក្រីក្របំផុត ។
ស្ថានភាពជីវភាព ដោយសារកូនស្រូត្រូវ៖
- ការចំណាយលើកូនស្រីជាងកូនប្រុស
- ជីវភាពក្រីក្រទុកកូនស្រីអោយធ្វើការផ្ទះ ព្រោះកូនស្រីអាចធ្វើការបានច្រើនជាងកូនប្រុសហើយអោយកូនប្រុសទៅរៀន
កត្តាសាលារៀននៅឆ្ងាយពីផ្ទះ ដោយសារ៖
- កង្វះខាតមធ្យោបាយធ្វើដំណើរដោយសារ សាលារៀននៅឆ្ងាយពីផ្ទះ និងមានការភ័យខ្លាចដោយសារផ្នែកសន្តិសុខ
- ការភ័យខ្លាចការរំលោភផ្លូវភេទ និងអសុវត្ថិភាព ។
កត្តាទាក់ទងនិងវប្បធម៌ ដោយសារ៖
- ក្នុងសាសនាឥស្លាម គេមិនអនុញ្ញាតអោយកូនស្រីចូលរៀនជាមួយគ្រូប្រុសទេ
- ខ្វះគ្រូស្រី សំរាប់បង្រៀនសិស្សតាមសាលា
- កូនស្រីត្រូវម្តាយឪពុកអោយរៀបការនៅវ័យក្មេងពេក ។