តម្រូវការយ៉េនឌ័រ ជាយុទ្ធសាស្រ្តទាក់ទងទៅនឹងឋានៈតួនាទីរបស់ស្រ្តី និងទំនាក់ទំនងរបស់ស្រ្តីនៅក្នុងសង្គម ។ តម្រូវការយ៉េនឌ័រជាយុទ្ធសាស្រ្ត ទាក់ទងនិងការជ្រើសរើសដើម្បីគ្របគ្រងធនធាន និងផលប្រយោជន៍ផ្សេងៗឬទាក់ទងទៅនិងការរៀបចំឡើងវិញ នូវសមាសភាពការអភិវឌ្ឍន៍ភូមិ ដើម្បីបញ្ចូលបុរសនិងស្រ្តីឲ្យមានចំនួនស្មើ ។ ដើម្បីដោះស្រាយតម្រូវការយ៉េនឌ័រ ជាយុទ្ធសាស្រ្តចាំបាច់ណាស់ត្រូវធ្វើការផ្លាស់ប្តូរដោយធ្វើអន្តរាគមន៍ឲ្យបានសមស្រប ។ដំណោះស្រាយយ៉េនឌ័រជាយុទ្ធសាស្ត្រ និងការកែលំអរតួនាទីរបស់ស្រ្តីឲ្យបានប្រសើររឡើង អាចសម្រេចតាមរយៈ
- ការបង្កើតៈនិងការកែប្រែគោលនយោបាយសម្រាប់តែលំអរឋានៈ និងតួនាទីរបស់ស្រ្តី
- លុបបំបាត់ ការរើសអើងោ ប្រឆាំងស្រ្តីនិងកុមារី
- កំណត់គោលការណ៍សមធម៌ សមភាពយ៉េនឌ័រ ដែលអាចជួយដល់ស្រ្តី និងកុមារីមានឱកាសស្មើនឹងបុរស និងកុមារា ក្នុងឱកាសទទួលការងារបណ្តុះបណ្តាលការអប់រំ ការធ្វើសេចក្តីសម្រេច មានប្រាក់បៀវត្សស្មើគ្នា ចំពោះការងារដូចគ្នា សិទ្ធិកាន់កាប់ដីធ្លី ទ្រព្យសម្បត្តិ សិទ្ធិសេរីភាព ក្នងុការជ្រើសរើសការផ្តល់ កំណើតកូនសិទ្ធិគ្រប់គ្រងលើធនធានផលកំរ៉ៃ និងចូលរូមដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ។
- កាត់បន្ថយភាពទន់ខ្សោយ ដែលទោទន់ទៅរកអំពើហិង្សានិងការកេងប្រវ័ញ្ច
- ធ្វើឲ្យមានសន្តិសុខផ្នែកសេដ្ឋកិច្ច ឯករាជ្យភាពការផ្តល់ជម្រើស និងឱកាស
- ការចែករំលែកភារកិច្ច ទទួលខុសត្រូវសម្រាប់ការងារមិនបានកំរ៉ៃ
- ស្រ្តិត្រូវមានសេចក្តីទុកចិត្តលើខ្លួនឯង កាន់តែខ្លាំង
- បង្កើតអំណាចផ្នែកនយោបាយ និងការចូលរួមក្នុងការធ្វើសេចក្តីសម្រេច
- អង្គការស្រ្តីកាន់តែលេចធ្លោឡើង និងមានប្រសិទ្ធិភាពកាន់តែច្រើនឡើង
- បង្កើនការយល់ដឹងសាធារណៈស្តីពីបញ្ហាស្រ្តីនិងសារៈសំខាន់ស្រ្តីចូលរួមជាតំណាងអ្នកបោះឆ្នោត ។