Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិធីចេញម្លប់មានដំណើរដូចតទៅ ៖

មុនពិធី មុនពេលចេញម្លប់ ឪពុកម្ដាយត្រូវរៀបចំពិធីផ្សេងៗជាច្រើន ៖

  • ជ្រើសរើសថ្ងៃជោគជ័យ សេរីមង្គលដើម្បីចេញម្លប់
  • ជម្រាបបងប្អូនញាតិមិត្តិ ជិកឆ្ងាយឪ្យមកចូលរួម
  • ត្រៀមរៀបចំគ្រឿងបណ្ដាកការចាំបាច់ផ្សេងៗ
  • សង់រោងសម្រាប់ពិធី “សង់បុស្បុក” និងរោងលាងអាហារសម្រាប់ភ្ញៀវ
  • រៀបចំធ្វើនំផ្សេងៗ និងផ្លែឈើ

 + រៀបចំពិធីមានពីរថ្ងៃ

- ថ្ងៃទី ១ គឺថ្ងៃចូលពិធីគេត្រូវតែលេងភ្លេងកំដរ គ្មានពីធីធំ ដុំទេ នៅពេលយប់មានពិធិយ៉ាងច្រើន ៖

  • ពិធីកាត់ស្លឹក យកខ្ចប់ល័ក្ដ “អ្នកភ្លេងពីរបីនាក់ឡើងរាំ ដើម្បីកាត់ស្លឹក”
  • ពិធីបុកល័ក្ត ដើម្បីយកល័ក្ដមកធ្វើធ្មេញច្រៀងបទបុកល័ក្ដ
  • ពិធីធ្វើធ្មេញបំពេញល័ក្ដ ពិធីនេះប្រព្រឹត្តឡើងដើម្បី អន្ទោខ្មោច ខ្មែរទាំងបួន ឪ្យមកស្ថិតក្នុងរូបរាងនារី ក្នុងន័យឪ្យនារីក្លាយជាគ្រប់ល័ក្ដ ។
  • ពិធីបញ្ចូលខ្មោចដំរីសារ ពិធីនេះ ប្រព្រឹត្តទៅនៅវេលាជិកភ្លឺ ដើម្បីបន់ស្រន់ឪ្យដំរីសារជួយឪ្យពរសព្វសារធុរការដល់កូនស្រី ។

- ថ្ងៃទី ២ 

  • ពិធីព្រេនចងដៃ ពេលព្រឹកព្រលឹមស្រាងនៃថ្ងៃទី ២ លោកអាចារ្យរៀបចំសែនចងដៃស្រី ។ ពិធីអនុវត្តដូចចងដៃក្នុងពិធីមង្គលការផងដែរ ។ គោលបំណង នៃពិធីនេះគឺប្រមូលបងប្អូនញាតិមិត្តជិតឆ្ងាយមក ជួយសែនព្រេនបន់ស្រន់ដល់ខ្មោចញាតិមិត្តជីដូនអារក្សាអ្នកតាទេវតាឪ្យមកជួយឪយពរជ័យដល់កូនស្រីយតទៅទៀត ។
  • ពិធីស្រោចទឹក ចប់ពិធីចងដៃនៃថ្ងៃបង្ហើញលោកអាចារ្យ និមន្ដពញរះសង្ឃ៤អង្គឡើងគង់បុស្បុកគ្រប់ជ្រុងទាំងបួន ដើម្បីរៀបចំធ្វើពិធីស្រោចទឹកឪ្យកូនស្រី និងដើម្បីជូនពរសព្វសារធុការចំពោះកូនក្រមុំចូលម្លប់តំបន់ខ្លះគេយកទឹកទាំងបួនផ្ដិតឪ្យកូនស្រីងូត ។
  • ពិធីជប់លៀងភ្ងៀវ បន្ទាប់ពីពិធីស្រោចទឹកពិធីជប់លៀងភ្ញៀវក៏ចាប់ផ្ដើម ។ ដូចពិធីរៀបមង្គលការដែរ ។ ពិធីនេះមានបំណងផ្ដល់កិត្តិយសដល់កូនស្រី និងឪពុកម្ដាយនិងដើម្បី ជូនពេសព្វសារធុការដល់សារដោយចងដៃជាអនុស្សាវរីយ៍ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login