សំណួរ
៦. ហេតុអ្វីបានជាយើងកែតម្រូវគណនេយ្យ ?
៧. តើជំហានខួបនៅក្នុងគណនេយ្យមានអ្វីខ្លះ ?
៨. តើការបិទបញ្ជីចែកចេញជាប៉ុន្មានជំហ៊ាន ?
៩. តើអ្វីជាភាពខុសគ្នារវាង គណនេយ្យ និង ស្មៀនគណនេយ្យ ?
១០. តើអ្វីជាសមីការគណនេយ្យ ? ចូរបកស្រាយ?
ចម្លើយ
៦. បានជាយើងកែតម្រូវគណនេយ្យ ពីព្រោះយើងធ្វើ សម្រាប់កំណត់ឲ្យបានច្បាស់ថាតើចំណូលវាមានចំនួនប៉ុន្មាន ចំណាយមានចំនួនប៉ុន្មានដែលបានកើតឡើងហើយនិងដើម្បីបង្ហាញតារាងតុល្យភាពអំពីទ្រព្យចំណូល និងមូលធនដែលមានលក្ខណៈសមស្របនិងរបាយការណ៍លទ្ធផលបង្ហាញពីចំណេញពិតខាតពិតសម្រាប់មួយការបរិច្ឆេទ ។
- គណនេយ្យដែលយើងកែតម្រូវមានដូចជា ៖
- ការចំណាយមុន គឺជាការចំណាយដែលបានជាសាច់ប្រាក់ហើយកត់ត្រាជាទ្រព្យមុនគេប្រើវា ។
- ចំណូលមិនទាន់សម្រេច ចំណូលជាបេឡាបបានកត់ត្រាជាបំណុលមុន និង គេទទួលបានចំណូល
សម្រេច ។
- ការកើនឡើងនៃចំណូល ចំណូលដែលទទួលបានប៉ុន្តែមិនទាន់បានទទូលប្រាក់ឬបានកត់ត្រានៅ
ឡើយ ។
- ការកើនឡើងនៃចំណាយ ចំណាយកើនឡើងហើយ ប៉ុន្តែនៅមិនទាន់ចំណាយ ។
៧. ជំហានខួបនៅក្នុងគណនេយ្យមាន៦គឺ ៖
- វិភាគប្រតិបត្តិការអាជីវកម្ម
- កត់ត្រាប្រតិបត្តិការទៅក្នុងទិន្នានុប្បវត្ត
- បញ្ចូលប្រតិបត្តិការទៅក្នុងសៀវភៅធំ និងរៀបចំតារាងតុល្យភាព។
- ធ្វើការកត់ត្រាកែតម្រូវគណនី និងរៀបចំតារាងតុល្យភាពកែតម្រូវ។
- បិទបញ្ជីនិងរៀបចំតារាងតុល្យភាព ក្រោយការបិទបញ្ជី
- ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ
៨. ការបិទបញ្ជីចែកចេញជា ៤ជំហ៊ានគឺ ៖
- បិទគណនីចំណូល ដោយផ្ទេរសមតុល្យខាងឥណពន្ធចូលទៅក្នុងគណនី កម្រៃសង្ខេបខាងឥណទាន ។
- បិទគណនីចំណាយ ដោយផ្ទេរសមតុល្យខាងឥណទានចូលទៅក្នុងគណនី កម្រៃសង្ខេបឥណពន្ធ ។
- បិទគណនីសង្ខេបដោយផ្ទេរសមតុល្យចូលទៅក្នុងគណនីមូលធនទ្រព្យម្ចាស់ ។
- បិទបញ្ជីការដក់ប្រាក់របស់ថៅកែដោយផ្ទេរសមតុល្យឥណទានចូលទៅគណនីមូលធនទ្រព្យម្ខាស់ខាងឥណពន្ធ ។
៩. ភាពខុសគ្នារវាង គណនេយ្យ និង ស្មៀនគណនេយ្យ
- គណនេយ្យ គឺជាប្រព័ន្ធ ព៌តមានមួយដែលអាចកំណត់បាន វាសវែងបាន កត់ត្រាបាន និងផ្សាព្វផ្សាយ ព៌តមានហិរញ្ញវត្ថុទាំងនោះទៅអ្នកប្រើប្រាស់ដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត ។
- ស្មៀនគណនេយ្យ ឬហៅថាអ្នកកត់ត្រា គឺគ្រានតែកត់ត្រាដដែលៗ និង មានលក្ខណៈជាយន្តការ នូវបណ្តាប្រតិបត្តិការទាំងឡាយ និងការរក្សាទុកឯកសារតែប៉ុណ្ណោះ។
១០. សមីការគណនេយ្យ (Accounting Equation) សា្ថនភាពហិរញ្ញវត្ថុរបស់អង្គភាពអាជីវកម្មមួយ ត្រូវបានតាងដោយទំនាក់ទំនងរបស់ទ្រព្យសកម្ម ចំពោះបំណុលនិងមូលធនផ្ទាល់ ។
ទ្រព្យសកម្ម = បំណុល + មូលធនម្ចាស់កម្ម
Asset = Liabilities + Owner’s Equity
- ទ្រព្យសកម្ម(Assets) ៖ គឺជាទ្រព្យសម្បត្ដិប្រើប្រាស់នៅក្នុងអាជីវកម្ម ដែលជាកម្មសិទ្ធិអង្គភាពអាជីកម្ម ដោយគិតតម្លៃជាប្រាក់ ដូចជា សាច់ប្រាក់(Cash); សន្និធិ(Inventory) ដី(Land) អាគារ(Building)…. ។
- ទ្រព្យអកម្ម/បំណុល(Liabilities) ៖ គឺជាចំនួនទឹកប្រាក់ដែលជំពាក់អ្នកខាងក្រៅ ដូចជា ប័ណ្ណត្រូវសង (Notes payables) គណនីត្រូវសង(Account payables) ទាំងនេះគឺជាបំណុលចំពោះមា្ចស់ឥណទាន ។ បណ្ដាបំណុលផ្សេងៗទៀតដូចជា បៀវត្សត្រូវសងជូនបុគ្គលិក ពន្ធត្រូវបង់ជូនរដ្ឋជាដើម ។
- មូលធនម្ចាស់កម្មសិទ្ធិ (Owner’s Equity)៖ គឺជាផលប្រយោជន៍របស់មា្ចស់កម្មសិទ្ធិនៅក្នុងអង្គភាពអាជីវកម្មមួយ។
មូលដ្ឋានគ្រឹះនៃធាតុទាំងបី ត្រូវបានភា្ជប់គ្នាជាទំនាក់ទំនងមួយ ហៅថាសមីការគណនេយ្យ ។