Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើមូលដ្ឋានគ្រឹះគណនេយ្យវាបានផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ?

២. តើការរៀបចំរបាយការណ៍ហិញ្ញវត្ថុមានអ្វីខ្លះ ?

៣. តើសកម្មភាពអាជីវកម្មមានមានអ្វីខ្លះ ?

៤. ដូចម្តេចដែលហៅថាបំណុលដុល ?

៥. តើជំហានសំខាន់ក្នុងសន្លឹកកិច្ចការមានប៉ុន្មានប្រភេទ ?

ចម្លើយ

១. ក្រោយពីបានសិក្សាមុខវិជ្ជា មូលដ្ឋានគ្រឹះគណនេយ្យរួចវាបានផ្តល់អត្ថប្រយោជន៍ដល់ខ្ញុំដូចជា ៖

  • ស្គាល់ពីនិយមន័យគណនេយ្យ​ ។
  • បានយល់ពីអ្វីជា គណនេយ្យ​ គណនី ស្មៀនគណនេយ្យ ។
  • បានស្គាល់ពីការប្រើប្រាស់នូវព៍ត័មានគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ ។
  • បានស្គាល់ពីការរាស់វែងប្រតិបត្តិការអាជីវកម្ម ។
  • ស្គាល់ពីការកត់ត្រា និង​បញ្ចូលប្រតិបត្តិការទៅក្នុង ទិន្នានុប្បវត្តិទូទៅ និងសៀវភៅធំទូទៅ ។
  • ស្គាល់ពីការវាស់វែងចំណូលអាជីវកម្មមានរបាយការណ៍ ប្រាក់ចំណេញ(Income statement )ជាដើម ។
  • ស្គាល់ពីការកែតម្រូវរបាយការណ៍ ។
  • ការបំពេញខូបគណនេយ្យ ។
  • គណនេយ្យសម្រាប់ប្រតិបត្តិការលក់ ។

២. ការរៀបចំរបាយការណ៍ហិញ្ញវត្ថុមាន៣គឺ ៖

            ក. វិភាគប្រតិបត្តិការ

            ខ. ចុះចូលក្នុងទិន្នានុប្បវត្ត

            គ. ផ្ទេរទៅសៀវភៅធំ

. សកម្មភាពអាជីវកម្មមាន៣ ៖

            ក. សកម្មភាពហិរញ្ញវត្ថុ រាប់បញ្ចូលទាំងធនធានរបស់ម្ចាស់ និងឥណទាយក(ធនធាន និងសម្ភារៈ)ដើមទុនម្ចាស់ដាក់ដំបូង ។

            ខ. សកម្មភាពវិនិយោគ រាប់បញ្ចូលទាំងការទិញ ដី អាគារ គ្រឿងបរិកា្ខ និងធនធានផ្សេងទៀង សម្រាប់តម្រូវការប្រតិបត្តិការអាជីវកម្ម ។

           គ. សកម្មភាពប្រតិបត្តិការ គឺរាប់បញ្ចូលការលក់ទំនិញ និងសេវាកម្មមានដល់អតិថិជន ។

+ គោលដៅអាជីវកម្មមាន២គឺ ៖

  • ផលប្រយោជន៍ គឺជាសមត្ថភាពដែលទាញយកកម្រៃគ្រប់គ្រាន់ពីចំណូល និងរួមបញ្ចូលទាំង ធនធានវិនិយោគ។
  • លទ្ធភាពសង់បំណុល មានន័យថាក្រុមហ៊ុនអាចមានលទ្ធភាពសង់បំណុលបានប៉ុន្មានភាគរយនៃការជំពាក់។

៤. ដែលហៅថាបំណុលដុល គឺជាចំណូលពីការលក់ដកថ្លៃដើមទំនិញ ។ ឧទាហរណ៍​ ថ្លៃលក់បានចំនួន ៣០$ និងថ្លៃ ដើម

១៥$​ ដូច្នេះចំណេញដុលគឺ​១៥$ ។

៥. ជំហានសំខាន់ក្នុងសន្លឹកកិច្ចការមាន៥គឺ ៖

  • តារាតុល្យការមិនទាន់កែប្រែ
  • ការកែតម្រូវ 
  • តារាងតុល្យភាពក្រោយកែតម្រូវ   
  • របាយការណ៍ចំណូល
  • តារាងតុល្យភាព

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login