Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី៣ បានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៨ នៅប្រទេសសិង្ហបុរី ។ មានការចូលរួមពីថ្នាក់ដឹកនាំប្រទេសទាំង១៦ ។ បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាក្នុងតំបន់និងបញ្ហាអន្តរជាតិ ដូចជាស្តីពីការលូតលាស់ វិស័យកិច្ចសហប្រតិបត្តិការ នៅក្នុងគំរោងអាស៊ាន ។ មេដឹកនាំបានយល់ព្រមលើបញ្ហាដូចតទៅ ៖

  • ផ្លាស់ប្តូរទស្សនៈស្តីពី ស្ថានការណ៍នៅជ្រោយឧបទ្វីបកូរ៉េ ជាពិសេសដំណើរការចរចា៦ភាគី
  • ស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា និងជុំវិញកិច្ចពិភាក្សា ការអភិវឌ្ឍនៅដូហាព្រមទាំងអង្គការពាណិជ្ជកម្មពិភពលោក
  • ចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍សិង្ហបុរី ស្តីពីការប្រែប្រួលអាកាសធាតុ ថាមពល និងបរិស្ថាន
  • លើកសំណើគំនិតផ្គួចផ្តើមកិច្ចសហប្រតិបត្តិការបរិស្ថានរបស់ជប៉ុន ដំណើរឆ្ពោះទៅរកនិរន្តរភាពអាស៊ីបូព៌ាតាមរយៈការផ្លាស់វិភាគទានចំនួន ២ពាន់លានដូល្លាអាមេរិកសំរាប់រយៈពេល៥ឆ្នាំ ដើម្បីអនុវត្តវិធានការទប់ស្កាត់កំណើនប្រជាជន
  • ដាក់បញ្ចូលសំណើរបស់សិង្ហបុរី ដើម្បីកោះប្រជុំសន្និសីទកំពូលអាស៊ីបូព៌ា ស្តីពីទីក្រុងល្អសម្រាប់រស់នៅ​ នៅក្នុងខែមិថុនា ឆ្នាំ២០០៨
  • បញ្ជាក់ឡើងវិញក្នុងសេចក្តីសម្រេច ឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតលើវិស័យអាទិភាពទាំង៥ នៃតំបន់កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login