សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៦នៅប្រទេសឥណ្ឌូណេស៊ី ។ សន្ធិសញ្ញានេះមានគោលបំណងសំខាន់ៗគឺ ៖
- ការលើកតម្កើងសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាអមតៈការគោរពឯករាជ្យភាព អធិបតេយ្យភាពសមភាព និងបូរណភាពទឹកដីគ្នាទៅវិញទៅមក ព្រមទាំងអត្តសញ្ញាញជាតិរបស់ប្រជាជាតិទាំងអស់
- មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិក
- ការដោះស្រាយជម្លោះដោយសន្តិវិធី អហិង្សា
- បដិសេធចោលការណ៍ ប្រើប្រាស់កម្លាំងប្រដាប់អាវុធក្នុងការដោះស្រាយជម្លោះ
- កិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋជាសមាជិក ។