ការប្រើប្រាស់សូរស័ព្ទយានជំនិះត្រូវអនុវត្តដូចខាងក្រោម៖
- ការប្រើប្រាស់សញ្ញាសូរស័ព្ទ«ស៊ីផ្លេ » ត្រូវអនុញ្ញតឲ្យប្រើប្រាស់តែនៅពេលថ្ងៃ ដើម្បីឲ្យដំណឹងដល់អ្នកប្រើប្រាស់ផ្លូវ ដទៃៗទៀតដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានឡើយជាយថាហេតុ
- នៅក្រៅទីប្រជុំជន សញ្ញាសូរស័ព្ទនេះត្រូវប្រើផងដែរសម្រាប់ឲ្យដំណឹងនៅពេលសុំជែង
- សញ្ញាសូរស័ព្ទត្រូវប្រើក្នុងរយៈពេលខ្លីគឺមិនយូរជាងការចាំបាច់ឡើយ
- ចាប់ពីពេលថ្ងៃលិចរហូតដល់ថ្ងៃរះការឲ្យដំណឹងដោយសញ្ញាសូរស័ព្ទត្រូវជំនួសដោយសញ្ញាភ្លើងកូតហ្វាឆ្លាស់គ្នា
- នៅពេលយប់ ក្នុងទីប្រជុំជនសញ្ញាភ្លើងកូតហ្វាឆ្លាសគ្នាអាចប្រើផងដែរនៅពេលសុំ ជែង
- សញ្ញាសូរស័ព្ទត្រូវប្រើក្នុងរយៈពេលខ្លីគឺមិនយូរជាងការចាំបាច់ឡើយ
- ចាប់ពីពេលថ្ងៃលិចរហូតដល់ថ្ងៃរះ ការឲ្យដំណឹងដោយសញ្ញាសូរស័ព្ទត្រូវជំនួសដោយសញ្ញាភ្លើងកូតហ្វាឆ្លាស់គ្នា
- នៅពេលយប់ ក្នុងទីប្រជុំជនសញ្ញាភ្លើងកូតហ្វាឆ្លាស់គ្នា អាចបប្រើផងដែរនៅពេលសុំជែង
- ចំពោះអ្នកបើកបរយានបម្រើការនគរបាលយោធា អាវុធហត្ថ ពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យ ដែលកំពុងបំពេញភារកិច្ច មានសិទ្ធិប្រើប្រាស់សញ្ញាសូរស័ព្ទពិសេសបានគ្រប់ពេលវេលា
ហាមប្រើស៊ីផ្លេខ្យល់នៅក្នុងទីក្រុង ទីប្រជុំជនឬនៅជិតមន្ទីរពេទ្យ