សង្រ្គាមនៅកម្ពុជាក្នុងឆ្នាំ ១៩៧០-១៩៧៥ និងឆ្នាំ ១៩៧៩-១៩៩៨ និងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មានផលវិបាកសម្រាប់កម្ពុជាដូចតទៅ ៖
+ ខាងសង្គម
- សម្លាប់ជីវិតមនុស្សជាងបីលាននាក់
- បន្សល់ទុកអ្នករងរបូស ជនពិការ ក្មេងកំព្រា ស្រ្ដីមេម៉ាយ
- បាត់បង់ធនធានមនុស្ស
- ជួបនូវអនាធិបតេយ្យ ចោរកម្ម អំពើពុករលួយ អយុត្តិធម៌
- បំបាត់សិទ្ធិសេរីភាព ជំនឿ សាសនា
+ ខាងសេដ្ឋកិច្ច
- ដីស្រែចម្ការទំនេរចោលក្លាយជាចម្ការមីន រណ្ដៅគ្រាប់បែក
- រោងចក្រ សហគ្រាស ចម្ការកៅស៊ូត្រូវបំផ្លាញ
- បំផ្លាញហេដ្ឋរចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ សំណង់ បរិក្ខារផ្សេងៗ
- បាត់បង់ធនធាន និងអ្នកវិនិយោគទុនមិនហ៊ានចូលមក
- ទំនិញឡើងថ្លៃ អតិផរណាក្រដាសប្រាក់ ។
+ ខាងនយោបាយ
- ប្រទេសកម្ពុជាបាត់បង់កេរិ៍ឈ្មោះ កិត្តិយស លើឆាកអន្តរជាតិ
- ប្រជាជនបាត់បង់ជំនឿចិត្ត និងទំនុកចិត្តលើថ្នាក់ដឹកនាំ និងអស់សង្ឃឹមលើជោគវាសនារបស់ប្រទេសជាតិ
- នាំកម្ពុជាទៅរកការកាប់សម្លាប់រង្គាល់លើជាតិសាសន៍ខ្លួនឯង
- កម្ពុជាជាប្រទេសរស់នៅដោយឯកា ។