Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មានលក្ខណៈខុសប្លែកត្រង់ កាលពីសម័យពុទ្ធកាលការចេញវស្សាគឺជាថ្ងៃចុងបង្ហើយនៃថ្ងៃដាក់បិណ្ឌ ។ បានសេចក្តីថា៣ខែដើមវស្សារដូវព្រះពុទ្ធជាម្ចាស់ព្រះអង្គអនុញ្ញាត ឱ្យភិក្ខុសង្ឃសាមណេរ នៅចាំវស្សា មិនឱ្យត្រាច់ចរចេញទៅណាមកណាទេ ត្រូវសម្ងំបដិបត្តិធម៌វិន័យនៅក្នុងអារាមហើយបើចូលវស្សានៅទីណា ភិក្ខុត្រូវសុំឱ្យបរិស័ទនៅទីនោះជួយឧបត្ថម្ភទំនុកបម្រុងដោយ បច្ច័យ៤ ក្នុងរយៈពេល៣ខែនេះតែម្តង ។ សម័យនោះមានជនអ្នកមានសទ្ធាជាច្រើន ដូចជាយាយមហាឧបាសិកា វិសាខា ជាដើម តែងតែ បវារណាជួយទំនុកបម្រុង ដោយបច្ច័យ៤នៅក្នុងវត្តនីមួយ មិនបាច់ចេញគោចរបិណ្ឌបាត្រ តាំងពីចូលវស្សា រហូតដល់ចេញវស្សាវិញ គឺរង់ចាំតែនំនែក បង្អែម របស់ពុទ្ធ បរិស័ទមានជាស្រាក់មានឆ្នាំងក៏មាន ។ គេធ្វើចង្ហាន់ហៅថា កិច្ចភត្តក៏បាន ។ លុះដល់ពេញចេញវស្សាជាថ្ងៃចុងក្រោយបង្អស់ នៃបុណ្យរាល់ថ្ងៃក្នុងវស្សាបច្ចុប្បន្ននេះជាបុណ្យភ្ជុំ ។ គឺភ្ជុំរួមកុសលទាំងឡាយឧទ្ទិសជូនបុព្វការីជន ធ្វើពិធីឆ្លងបុណ្យភ្ជុំ៣ខែនោះឯង ។ ដូច្នេះបុណ្យចេញវស្សាសព្វថ្ងៃជាបុណ្យភ្ជុំសម័យពុទ្ធកាល ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login