មិត្តអាក្រក់មាន ៤ប្រភេទ ដែលមានលក្ខណៈសំរាប់សំគាល់ដូចតទៅ ៖
ក. មនុស្សគិតតែពីខាងបាន
- គិតយកសំរាប់តែម្នាក់ឯង
- ព្រមខូចប្រយោជន៍តែបន្តិចបន្តួច និងតែងចង់បានតែពីខាងច្រើន
- ពេលខ្លួនមានភ័យ ទើបស្ទុះទៅជួយធ្វើកិច្ចការរបស់មិត្ត
- សេពគប់មិត្ត ព្រោះសំលឹងឃើញប្រយោជន៍ ។
ខ. មនុស្សបានតែខាងនិយាយ
- ពូកែរំលឹកយករឿងដែលអស់ហើយមកនិយាយ
- ពូកែលើកយករឿងដែលមិនទាន់មកដល់ យកមកប្រាស្រ័យ
- ជួយសង្គ្រោះដោយរបស់គ្មានបានប្រយោជន៍
- ពេលមិត្តមានធុរៈ អាងលេសថាមានរវល់ រឺមានកិច្ចអព្ចោះអញ្ចុះជានិច្ច ។
គ. មនុស្សប្រចុបៈ
- ពេលមិត្តធ្វើអាក្រក់ ក៏សាទរ
- ពេលមិត្តធ្វើល្អ ក៏សាទរ
- នៅពីមុខមិត្តពោលសរសើរ
- នៅកំបាំងមុខមិត្ត ក៏រិះគន់និន្ទា ។
ឃ. មនុស្សនាំទៅរកតែរឿងវិនាស
- នាំមិត្តអោយបោះបង់ចោលការសិក្សា
- ពេលមិត្តផឹកគ្រឿងស្រវឹង ក៏ផឹកជាមួយ
- ពេលមិត្តដើរលេងយប់ ក៏ដើរជាមួយ
- តែងនាំមិត្តប្រាជ្ញព្រោក ឥតប្រយោជន៍ខាតពេលវេលា ។