Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មិត្តល្អ ៤ប្រភេទមានលក្ខណៈសំរាប់សំគាល់ដូចតទៅ ៖

ក. មិត្តមានឧបការៈ គឺមិត្តមានការទំនុកបំរុង

  • ត្រេកអរនឹងមិត្តមកលេង
  • ពេលមិត្តប្រមាថ ក៏ជួយរក្សា
  • ពេលមិត្តភ័យ ក៏យកខ្លួនអោយជាទីពឹងរបស់មិត្តបាន
  • ពេលមិត្តមានការចំាបាច់ តែងជួយផ្គត់ផ្គង់តាមលទ្ធភាព
  • មានអធ្យាស្រ័យល្អ ចេះលើកលែងកំហុសចំពោះមិត្តដែលបានប្រព្រឹត្តខុស ។

ខ. មិត្តរូបសុខទុក្ខ (ចិត្តមួយថ្លើមមួយ)

  • ប្រាប់រឿងសំងាត់ដល់មិត្ត
  • ពេលមិត្តមានអាសន្ន មិនបោះបង់ចោលមិត្ត
  • ស៊ូស្លាប់រស់ជាមួយមិត្ត សូម្បីតែជីវិតក៏អាចលះបង់បានដើម្បីមិត្ត
  • ជួយលាក់អាថ៌កំបាំងរបស់មិត្ត ស្រលាញ់មិត្តរបស់មិត្តស្អប់សត្រូវរបស់មិត្ត ។

គ. មិត្តណែនាំប្រយោជន៍ រឺមិត្តណែនាំអោយធ្វើល្អ

  • ឃើញមិត្តប្រុងធ្វើរឿងវិនាស ក៏ហាមប្រាម
  • ណែនាំមិត្តអោយតាំងនៅក្នុងសេចក្តីល្អ
  • អោយមិត្តបានស្លាប់ បានដឹងនូវអ្វីដែលមិត្តមិនដែលបានស្តាប់
  • ប្រាប់ផ្លូវទៅកាន់ស្ថានសួគ៌ដល់មិត្ត ។

ឃ. មិត្តមានទឹកចិត្ត

  • ពេលមិត្តមានទុក្ខ ក៏កើតទុក្ខដែរ
  • ពេលមិត្តបានសុខ ក៏សប្បាយរីករាយ
  • ពេលគេទិតៀនមិត្ត ក៏ជួយនិយាយការពារអោយ
  • នឹកដល់មិត្តពេលបានចំណីឆ្ងាញ់
  • ពេលគេសរសើរមិត្ត ក៏ជួយនិយាយសរសើរបន្ថែម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login