បើតាមការពិនិត្យឃើញថា ការធ្វើបុណ្យកាន់បិណ្ឌនៅក្នុងកម្ពុជារដ្ឋយើងនេះ ត្រូវតាមដំណើសាស្តាវិជ្ជាធរផង តាមសាស្ត្រាអានិសង្ឃបិណ្ឌផងនិងគម្ពីរបេតវត្ថុផងគឺ ៖
- ការកំណត់យកថ្ងៃខែ នៅពេលធ្វើត្រូវសាស្ត្រាវិជ្ជាធរ និងសាស្រ្តាវិជ្ជាអានិសង្ឃទាំងអស់
- របៀបធ្វើផ្កាបិណ្ឌ និងកិច្ចឧទ្ទិសកុសលបញ្ជូនទៅជូនប្រេត គេធ្វើប្រដាប់ដោយផ្កាឈើ ផ្កាស្ពាន់គ្រាប់ឬក្រដាសពណ៌នោះ ប្រហែលនឹងអាការរបស់ប្រេត ដែលគម្ពីរបេតវត្ថុចែងថា “ប្រេតលមានផ្កាត្របែកព្រៃប្រដាប់ក្បាលដើរមករកអាហារ តាមផ្ទះញាតិរបស់ខ្លួននោះឯង ។
- បើតាមប្រពៃណីខ្មែរ តែដល់ថ្ងៃ១រោច ខែភទ្របទ ខ្មែរតែងនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ នៅតាមវត្តអារាមនានា រាល់ថ្ងៃដរាបដល់ថ្ងៃ១៤រោច ។ លុះដល់ថ្ងៃ១៥រោច ទោះបីអ្នកកាន់បិណ្ឌទីប៉ុន្មានក៏ដោយក៏នាំគ្នាទៅចូលរួមធ្វើបុណ្យភ្ជុំបិណ្ឌមិនដែលខាន ។
- បើយោងតាមប្រពៃណីខ្មែរ បានបញ្ជាក់ថាសូម្បីតែមនុស្សប្រមឹក មិនជឿបុណ្យបាបយ៉ាងណាក៏ដោយ ក៏ត្រូវខំរកបាយមួយចាន សម្លមួយវែកយកទៅវត្តប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផលជូន ឪពុកម្តាយ ជីដូនជីតាដែរ ។
- នឹកអាណិតដល់ជីដូនជីតា មាតាបិតា ដែលបាននាំគ្នា មកទទួលយកផលដែលកូនចៅបានធ្វើបុណ្យឧទ្ទិសជូនទៅឱ្យ ។
- ពួកប្រេត ដែលមាតាបិតា ជីដូនជីតា មករកមិនឃើញកូនចៅណាម្នាក់ មកធ្វើបុណ្យឧទ្ទិសកុសលជូនទៅឱ្យអង្គុយយំទធាក់ដី ហើយជេរប្រទេចផ្កាសា ឱ្យហិនហោច ខ្លោចផ្សារ វិនាសទ្រព្យសម្បត្តិព្រាត់ប្រាស់ប្តីប្រពន្ធ កូនចៅ ។