ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សាស្រ្តអានិសង្ឃបិណ្ឌ បាននិយាយថា ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ចំពោះអនាថបណ្ឌិកសេដ្ឋីថាម្តាយឪពុកបងប្អូន ញាតិសន្តានរបស់បងប្អូនទាំងឡាយ ដែលស្លាប់ទៅកពីមុនៗនោះ ទោះទៅកើតឯណាៗ ក្តីតែដល់រនោចខែ ភទ្របទ ជាពេលដែលគេរៀបកាន់បិណ្ឌ តែងតែមកជួបជុំគ្នានៅពេលនោះ ដោយហេតុតែតេជៈនៃអនិសង្សនៃបុណ្យ ដែលអស់ញាតិសន្តានបានធ្វើបាយបិណ្ឌ បាយបិតបូរ នាខែភទ្របទ ហើយឧទ្ទិសផលជូនទៅនោះ ក៏បានរំដោះរួច ផុតពីសត្វនរកប្រេតនោះហោង ។ រីសត្វនរកប្រេតផងទាំងឡាយ ដែលមកកាន់មនុស្សលោក ក្នុងខែភទ្របទ ប្រេតខ្លះបានមកកើតជាកណ្តូបខ្មោច ទំយំលើនៅលើមដំបូងផ្ទះខ្លះមកទំយំនៅចុងកាត់ផ្ទះ ឆ្នឹមផ្ទះ បាត់ទ្វារផ្ទះជើងជណ្តើរផ្ទះ ដើមឈើក្បែរផ្ទះប្រេតខ្លះមកដល់ពាក់កណ្តាល ផ្លូវ ខ្លះមកចំអើត មើលទៅមក ខ្លះបាំងដៃមើលមកពីចម្ងាយ ហើយគិតអាណិត អនិច្ចាខ្លួនថា “ឳខ្លួនអញអើយអភ័ព្វ អ្វីម្លេះបានមកកើតជាប្រេតនរក រងទុក្ខវេទនា ទុរាទុរន់ពន់ប្រមាណយូរឆ្នាំហើយ កើតមានសម្រែក គំលានក្រៃពេក” ។ សត្វនរក ប្រេតទាំងនោះកាលបើដល់ខែភទ្របទ ដែលជនទាំងឡាយបានរាបរណ្តាប់បាយបិណ្ឌបាយបិតបូរ ឧទ្ទិសផល្លាអានិសង្ស ជូនទៅក៏សឹងបានរំដោះរួចមកហេង ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ណែអនាថបណ្ឌិត សេដ្ឋី នៅថ្ងៃភ្ជុំបិណ្ឌនោះត្រូវចងរំយោល ចងទង ចងពិដានរ ដាក់ពាសនូវរនាំងវាំងនជាដើមហើយរៀបរណ្តាប់គ្រឿងបណ្ណាការ គឺទៀន ធូប ភ្ញី ផ្កា ស្លា ម្លូនិងគ្រឿងគន្ធពិដារ ព្រមទាំងផ្លែឈើតូច ធំ នំ ចំណី ភោជនាហារផង បូជាព្រះសង្ឃ ។ ផលាអានិសង្ឃនៃបុណ្យនោះ ក៏ជូនទៅដល់ ជីដូន ជីតា ម្តាយឪពុក បងប្អូន កូនចៅ ញាតិផៅ៧សណ្តាន ដែលស្លាប់ទៅបានទៅកើតជានរក ប្រេតរងទុក្ខវេទនានោះ ឱ្យបានសម្បត្តិសួគ៌ សម្បត្តិនិព្វាន ជាស្ថានបរមសុខដ៏ប្រសើរហោង ។ អនាថបណ្តិក នរូបុរស បុគ្គលប្រុស ស្រី ឯណានីមួយ បើនឹងរៀបកាន់បិណ្ឌនោះ ត្រូវអញ្ជើញអស់មេបាចាស់ទុំផង ទាំងឡាយ មកអង្គុយជុំវិញ ហើយទុកសង្វែកចន្លោះ កណ្តាលប្រមាណ១ហត្ថ យកត្រី សាច់ អាហារភោជនា និងផ្លែឈើធំ តូច អន្សម នំគម នំចេក អំពៅ ត្រាវ ដូងត្នោត ព្រមទាំងគ្រឿងបណ្ណាការផង គឺយក ទៀន ធូប ភ្ញី ផ្កា ស្លា ម្លូ ប្រេតម្សៅមកបូជាព្រះរតនត្រៃ ហើយឱ្យមេបាចាស់ទុំស្មាលា ទោសឱ្យត្បិតប្រេតនោះផ្តាំមកថា ឱ្យអសើញាតិកាមេបាចាស់ទុំ ជីដូនជីតា ឪពុកម្តាយ បងប្អូន កូនចៅ ស្មាលាទោសឱ្យផង កុំឱ្យមានវេរាកម្មមកតាមទៀតឡើយ ។ នៅក្នុងខែភទ្របទនោះ មិនមានអ្នកណារៀបរណ្តាប់ បាយបិណ្ឌបាយបិតបូរ បូជាព្រះរតនត្រៃយ៍បញ្ជូនទៅទេ អស់ប្រេតនរកអំបាលនោះអត់បាយអត់ទឹកស្រកឃ្លានពន់ពេក ។ ម្លេះហើយប្រេតទាំងនោះក៏ដែរប្រទេចផ្កាសា មកញាតិការទាំងឡាយ ឱ្យហិនហោចទ្រព្យសម្បត្តិ ព្រាត់ម្តាយឪពុកម្តាយប្តីប្រពន្ធ កូនចៅញាតិប្រាំពីរសណ្តានជាដើម ។