2019-05-10 08:10
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពិធីសូត្រមន្តរំដោះគ្រោះធ្វើឡើងដោយ អ្នកមានជំងឺយូរថ្ងៃហើយ រក្សាព្យាបាលមិនជាសះស្បើយអ្នកខ្លះមានជំនឿថា ត្រូវរំដោះគ្រោះសិនសឹមផឹកថ្នាំព្យាបាល។ ទម្លាប់នេះគេតែងរកគ្រូហោរមើលហេតុការណ៍តើជំងឺនេះបណ្តាលមកពីអ្វី ? តើមានគ្រោះថ្នាក់យ៉ាងណា ? ក្រោយពីបានដឹងហើយគេក៏រៀប ទៅតាមរបៀបដែលគ្រូហោរបានប្រាប់។ បើត្រូវសូត្រមន្តរំដោះគ្រោះ គេក៏ត្រូវធ្វើតាមនោះ។ ទម្លាប់នេះ ក៏គេរៀបទៅតាមមូលដ្ឋាន រៀងៗខ្លួនអាស្រ័យអាចារ្យដែលធ្លាប់រៀប មិនដូចគ្នាទាំងស្រុងទេ ខ្លះប្រើប្រដាប់ប្រដាច្រើន ខ្លះប្រើប្រដាប់ប្រដាតិចអាស្រ័យតាមធនធានរបស់អ្នកជំងឺ។