2019-05-10 08:12
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្នុងការសែនព្រេនគេមានការប្រើពាក្យដូចជា ៖
អញខ្ញុំសូមអញ្ជើញទេវតា ព្រះបរមសូរ ពិស្ណុកា ព្រះម្រឹត្យូវព្រះកាល ព្រះអាទិត្យ ព្រះចន្ទ័ ព្រះអង្គារ ព្រះពុធ ព្រះព្រហត្បិ៍ ព្រះសុក្រ ព្រះសៅរិ៍ ព្រះរាហ៊ូ ព្រះកេតុ ទើបអាញ ខ្ញុំអញ្ជើញព្រះរាម ទិសអគ្នេយ៍ ព្រះលក្ខណ៍ ទិសទក្សណ រាពណ៌ ទិសនីរតិ សិដា ទិសបស្ចឹមជតាយុ ទិសពាយ័ព្យ ហនុមាន ទិសឧត្តរ ពិភេក ទិសឦសាន សូមអស់លោកអញ្ជើញមកយកក្រយាបូជា អញខ្ញុំសូមស្មាលាទោស អ្នកហោង។ ទោះបីជំងឹ ឈឺក្បាលឈឺត្បូង ឈឺត្រចៀកឈឺសព្វសារពាង្គកាយផ្សេងៗក៏សូមស្មាលាទោស។ ម៉្យាងទៀត ទោះបីរមួតរមួល ចុកចាប់ឆួលក្អួតចង្អោរឈឺច្បាក់ ចុកចាប់សាច់សួត ស្ងួតកខាត់ស្លាក់ ខះទឹកមាត់ជាដើម។ ក៏សូមអញ្ជើញអ្នកមករំដោះគ្រោះជំងឺដម្កាត់រោគាឱ្យវិនាសបាត់សូន្យ។ បពិត្រអស់លោក វឹងថ្វាត់ ទៅដោយស្ថានទីទៃៗ ហោងឧមៈនមោពុទ្ធស្ស នមោ ធម្មស្ស នមោ សង្ឃស្ស ហុលោ ហុលោស្វាហាយ ចង្រៃចេញទៅ។ លំដាប់តមក ពិធីសូត្រមន្តយោងគ្រោះតាមទម្លាប់។