Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្រោយពេលអ្នកជំងឺផុតដង្ហើមគេត្រូវធ្វើដូចជា ៖

  • នៅពេលអ្នកជំងឺផុតដង្ហើម អាចារ្យចូលទៅបិទភ្នែក បិទមាត់សព អុជទៀនគោល គេអាចអុជមុខដាច់ខ្យល់ក៏បាន។ ទៀនគោលនេះឯងគឺជាទៀនដែលគេអុជសម្រាប់បំភ្លឺផ្លូវបុគ្គលដែលស្លាប់។
  • គេរៀបចំល្អីទានត្បូង រួចយកទៅចាក់នៅចុងជើងសព។ ក្នុងល្អីនោះមានស្រូវពន្លៃ ចេកណាំវ៉ាទំមួយស្ទិត ស្លាធម៌ដូងមួយ និងចង្កៀងប្រេងកាតមួយ។ គេអុជបន្តពីទានគោលមកចង្កៀងប្រេងកាត។ ការអុជបន្តភ្លើងពីទានគោលមកចង្កៀង ប្រេងកាតមានន័យថា ជីវិតដែលរលត់ពីរូបមួយ ទៅបន្តនៅរូបថ្មីទៀត។
  • នៅតំបន់ខ្លះគេយកដីអាចចំនះមួយដុំដាក់ក្នុងល្អីស្រូវពន្លៃ ដើម្បីសម្គាល់រូបកាយ នឹងក្លាយទៅជាដីវិញ ហើយនិងផ្តុំផ្សំ បង្កើតបានជារូបកាយមនុស្សថ្មី។
  • នៅមុខផ្ទះមានដោតទង់ក្រពើ ដើម្បីបញ្ចាក់ថាផ្ទះនោះ មានមនុស្សស្លាប់ថ្មីៗ។
  • មុនដាក់សពទៅក្នុងក្តាមឈូស គេចម្រាស់ទឹក លាបម្សៅ ទឹកអប់សិត សក់ទៅក្រោយបីដងទៅមុខបីដង។ ការចម្រាស់ទឹក គឺជាការដឹងគុណចំពោះអ្នកមានគុណ លាបម្សៅទឹកអប់ ដើម្បីឱ្យសពនោះជាតិក្រោយមានរូបស្អាត ក្លិនក្រអូប សិតសក់ ដើម្បីជាប្រស្នានៃការវិលកើតវិលស្លាប់ត្រឡប់ចុះឡើងក្នុងភពទាំងបី។
  • គេយកខ្សែអំបោះស ចងក កដៃ កជើងសព។ តាមផ្លូវធម៌មនុស្សយើងមានចំណងលោកីយបីប្រការ គឺប្រពន្ធ ឬប្តី កូន និងទ្រព្យសម្បត្តិ។ បើរួចផុតពីចំណងទាំងបីប្រការនេះគឺរួចផុតពីសង្សារវដ្ត។
  • គេយកប្រាក់កាក់មួយបង់ចូលទៅក្នុងមាត់សព។ នេះគឺជាគ្រឿងពិចារណាថា នៅពេលស្លាប់គេពុំអាចយកទ្រព្យអ្វីទៅផងបានទេ សូម្បីតែលុយមួយកាក់ ក៏ពុំអាចយកទៅបានដែរ។
  • គេយកន្សែងដៃ ឬក្រណាត់បួនជ្រុងមកគ្របមុខសពរួច លើកសពដាក់លើស្នប ចងខ្សែបាស រួចលើកដាក់ទៅក្នុងក្តាមឈូស។ គេតំកល់ពីរបីថ្ងៃ ហើយរៀងរាល់ថ្ងៃ គេតែង និមន្តព្រះសង្ឃបង្សកូលទេសនានិងប្រគេនចង្ហាន់ គឺដើម្បីឧទ្ទិសកុសលជូនវិញ្ញាណកូនសព។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login